មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?

6 Videos


នៅសុខៗស្រាប់តែតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា ពោលពាក្យថា គ្មានអ្នកណា អាចមកបំបែកស្នេហ៍នាងបាន ដោយគេមិនដឹងថា តើនាងមានមូលហេតុអ្វីនោះឡើយ ។ ថ្មីៗនេះអ្នកចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានសរសេរសារនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកថា «អូនចង់និយាយថា អូនស្រឡាញ់បង Khum Ponadet Drdd នឹងសំណព្វ ចិត្តរបស់យើងទាំងពីរនេះខ្លាំងណាស់ ! មិនថាអ្នកឯងជាអ្វីក៏មិនអាចបំបែកខ្ញុំទាំងពីរបាន ឡើយ ! ខ្ញុំទាំងពីរនឹងខំតស៊ូដើម្បីសំណព្វរបស់ខ្ញុំទាំងពីរនេះអោយបាន!»

មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?

តាមរយៈសារមួយឃ្លាដែលសរសេរថា «មិនថាអ្នកឯងជាអ្វីក៏មិនអាចបំបែកខ្ញុំទាំង ពីរបានឡើយ» នោះធ្វើឱ្យគេមានការសង្ស័យថា ប្រហែលជាមានមនុស្សទីបីណាមួយចង់ ចូលមកជ្រែតជ្រែកស្នេហារបស់នាងទេដឹងបានជានាងសរសេរសារបែបនេះនៅក្នុងបណ្តាញសង្គម? ។

មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?

តែទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា គូស្វាមីភរិយាអ្នកចម្រៀង នាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត គឺជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែមជាមួយ គ្នាជារៀងរហូតមកមិនដែលប្រេះឆានោះទេ ហើយរហូតមកដល់ពេលនេះអ្នកទាំងពីរមាន កូនប្រុសពីរនាក់ទៅហើយ ។ អ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច និង ស្ទើរតែគ្រប់សកម្មភាពក្នុងនាមជាគ្រួសារមួយដ៏មានសុភមង្គល ជាពិសេសជាមួយនឹង កូនប្រុសសំណព្វចិត្តទាំងពីររបស់ពួកគេតែម្តង ។

មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?

អ្នកនាង យក់ ឋិតរដ្ឋា បច្ចុប្បន្នជាអ្នកចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស ហើយនាងក៏មានបទចម្រៀងថ្មីៗជាច្រើនដែលក្នុងនោះក៏មានបទ Original Song ផងដែរ ។ ក្រៅពីមានអាជីពជាអ្នកចម្រៀងហើយនោះអ្នកនាង យក់ ឋិតរដ្ឋា ក៏មានមុខជំនួញផ្ទាល់ ខ្លូនផងដែរដោយនាងហើយនឹងស្វាមីមានរបរសង់ផ្ទះល្វែងសម្រាប់លក់ និង ថ្មីៗមកនេះ នាងថែមទាំងបើកភោជនីយដ្ឋានមួយកន្លែងថែមទៀតផង ៕ យ៉ានុ

មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?មានរឿងអ្វីបានជា យក់ ឋិករដ្ឋា បោះសម្តីបែបនេះ?