ស្រវឹងស្រា​ធ្លាក់​ភ្នែក​ស្តា​ក បើក​អា​ឆ្លាម​បុក​ឡាន​ទួរីស​ដឹក​បន្លែ​សមត្ថកិច្ច​ត្រជាក់​ឲ្យ​រហឹម​!

ខេត្តបាត់ដំបង៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តឆ្លាម ក្នុងល្បឿនលឿនបាត់ម្ចាស់ការបានរេទៅបុកនឹងរថយន្តទួរីស ដឹកបន្លែ១គ្រឿងដែលកំពុងធ្វើដំណើរផ្ទុយទិសគ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងលាន់សូរដូចរន្ទះ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តដឹកបន្លែរងរបួសធ្ងន់ស្រាលជាស្ត្រី៤នាក់រួម និងបន្លែជ្រុះធ្លាក់រាយប៉ាយពេញផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៨ ខែកញ្ញាម្សិលមិញនេះ ត្រង់ចំណុចមុខបន្ទាយ កងរាជអាវុធហត្ថស្រុកសង្កែ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ka-09-09-2016-10

ស្ត្រី៤នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ បាននិយាយឲ្យដឹងថា៖ មុនកើតហេតុពួកគេបានឃើញ រថយន្តកាម៉ារីបើកបរយ៉ាងលឿនមកពីមុខរេចង្កូតមកខាងស្តាំសំដៅរថយន្តពួកគាត់កំពុងជិះ ហើយបាន បុករថយន្តគាត់ចំពីមុខពេញទំហឹងតែម្តង បង្កឲ្យរលាត់ដៃជើងតិចតួចកុំតែបានបន្លែទុបខ្លួនកុំអីមិនដឹងរបួសរងរបួសធ្ងន់ធ្ងរបែបណាទេ។ ចំណែកតៃកុងឡានកាម៉ារី បានប្រាប់ថាខ្លួនស្រវឹងតិចតួច ហើយបានរងរបួសដែរសុំទៅព្យាបាល ។

ka-09-09-2016-11

នគរបាលចរាចរណ៍ស្រុកសង្កែបានឲ្យដឹងថា រថយន្តបង្កម៉ាកកាម៉ារី ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-8719បានរំលោភចំណែកផ្លូវរបស់រថយន្ត ទួរីសដឹកបន្លែពីបាត់ដំបងទៅខេត្តពោធិសាត់ក្នុងទិសបញ្ច្រាសគ្នា ហើយ បានបុកចំពីមុខ សំណាងណាស់បង្កត្រឹមរបួសស្រាល ខូចខាតបន្លែ និងរថយន្តដោយគ្មានអ្នករបួសធ្ងន់ និងស្លាប់។ តែសមត្ថកិច្ចថាអ្នកបើកបររថយន្តឆ្លាមមិនទាន់ដឹងថា ស្រវឹង ឬមិនស្រវឹងទេព្រោះមិនទាន់បានពិនិត្យជាតិអាល់កុល។ ក្រោយពីចុះវាស់វែងសមត្ថកិច្ចបានអូសយករថយន្តទាំងពីរគ្រឿងនោះទៅរក្សាទុកនៅអធិការស្រុកសង្កែសិនរង់ចាំការដោះស្រាយគ្នាពេលក្រោយ៕