ផឹកស្រាស្រវឹង វាយសម្លាប់ប្រពន្ធ ដោយយកលេសថាប្រចណ្ឌ

6 Videos


នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នគរបាលបាន ឃាត់ខ្លួនជនសង្ស័យជាប្ដី ដែលបានវាយប្រពន្ធ រហូតដល់ស្លាប់ ដោយមូលហេតុផឹកស្រាស្រវឹង ហើយប្រចណ្ឌ័ ដាក់អ្នកដទៃ ។

ជនសង្ស័យជាប្ដីដែលវាសម្លាប់ប្រពន្ធនោះ មានឈ្មោះ ផុន ចាន្នី អាយុ៤០ឆ្នាំ មុខរបរ កសិករ ចាប់តាំងពីវាយសម្លាប់ប្រពន្ធហើយ បានរត់គេចដល់ខេត្តរតនះគីរី ហើយត្រូវបាន ប៉ូលីស ឃាត់ខ្លួន បាននៅខេត្តរតនៈគីរីនោះតែម្តង ។ ជនរងគ្រោះជាប្រពន្ធ ដែលស្លាប់មានឈ្មោះ រស់ សាម៉ុន អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ត្រូវប្ដីវាយរហូតដល់ស្លាប់ ដោយសាររឿង ប្រចណ្ឌ័ដាក់អ្នកដទៃ កាលពីវេលាម៉ោង ១យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ នៅចំណុចភូមិអណ្ដូងក្រសាំង ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

ក្រោយពីសម្លាប់ប្រពន្ឋរួចហើយ ប្តីចិត្តអប្រិយនេះបានរត់គេចខ្លួនចេញពីខេត្តស្វាយរៀង រហូតដល់ ខេត្តរតនៈគីរី ទើបសមត្ថកិច្ចតាមចាប់ខ្លួនបាន និងបញ្ចូនមកខេត្តស្វាយរៀងវិញដើម្បីកាត់ទោសតាមផ្លូវច្បាប់ ៕
សុថាត់