ក្រសួងទេសចរណ៍​ប្រកាស​ប្រកួត​ថតរូប Selfie ក្នុង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរ​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-09-2016, 8:39 pm         621

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងទេសចរណ៍​ប្រកាស​ប្រកួត​ថតរូប Selfie ក្នុង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរ​​ក្រសួងទេសចរណ៍ បានប្រកាស​ពី​កម្មវិធី​ប្រកួតប្រជែង​ថតរូប ស៊ែ​ល​ហ្វី (Selfie) អច្ឆរិយៈ​អង្គរ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ EQUINOX ឫ​ព្រះអាទិត្យ​រះ​លើ​កំពូល​ប្រាសាទអង្គរវត្ត​។ កម្មវិធី​ប្រកួតប្រជែង​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ កញ្ញា​ខាងមុខនេះ គឺ​ចំ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍ EQUINOX នោះ​តែម្តង​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ចុះផ្សាយ​នៅ​ថ្ងៃទី​៨ កញ្ញា​។​

​កម្មវិធី​ប្រកួត​ថតរូប Selfie របស់​អ្នក​ជាមួយ​ព្រឹត្តិការណ៍ EQUINOX នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ និង​បញ្ចប់​ត្រឹម​ម៉ោង​៥​រសៀល ថ្ងៃទី​២៣ កញ្ញា​។ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៣ កញ្ញា​ខាងមុខនេះ នឹងមាន​ព្រឹត្តិការណ៍ EQUINOX កើតឡើង គឺ​នឹងមាន​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​។​

​កម្មវិធី​ថតរូប Selfie គឺ​ក្រោម​ប្រធានបទ អង្គរ​អច្ឆរិយៈ​។ បេក្ខជន​ដែល​ចង់​ចូលរួម គឺ​ត្រូវដាក់​រូប​ដែល​បាន​ថត​លើ Timeline ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាមួយនឹង​ការ​ពិពណ៌នា និង​បន្ថែម @CambodiaMOT រួម Tag រូបថត​ឲ្យ​ក្រសួងទេសចរណ៍ (Mistry Of Tourism, Cambodia​។ ក្នុងការ​ណែនាំ​របស់​ក្រសួង បេក្ខជន​ដែល​ចូលរួម ក៏ត្រូវ Mention មិត្ត​របស់ខ្លួន​ឲ្យ​ជួយ Like  ដើម្បី​បង្កើន​ការ​ឈ្នះ​នេះ​ផងដែរ​។ ក្រោយមក ពួកគេ​ត្រូវ​ផ្ញើ​រូបថត និង​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន​ទៅកាន់​អ៊ី​ម៉ែ​ល ក្រសួងទេសចរណ៍​ប្រកាស​ប្រកួត​ថតរូប Selfie ក្នុង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរ​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-09-2016,  8:39 pm         621 ឲ្យ​បាន​មុន​ថ្ងៃទី​២៣ កញ្ញា វេលា​ម៉ោង ៥​ល្ងាច​។​

​លក្ខ​ខ័​ណ្ឌ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ គឺ​បេក្ខជន​ត្រូវ​ផ្ញើ​រូបថត Selfie ដែល​មិនបាន​កែច្នៃ ទៅកាន់​អ៊ី​ម៉ែ​ល​ខាងលើ ហើយ​ជ័យលាភី​ក៏​នឹងត្រូវ​ធ្វើការ​ជូនដំណឹង​តាម​អ៊ី​ម៉ែ​ល​នោះ​ផងដែរ​។ ចំពោះ​ការវិនិច្ឆ័យ​រូប ទីមួយ គឺ​ជ្រើសរើស​ដោយ​គណៈកម្មការ និង​ទី​ពីរ ដាក់​ឲ្យ​បោះឆ្នោត​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។ រូបថត​ដែលមាន​ចំនួន like ច្រើនជាងគេ គឺជា​អ្នកឈ្នះ​។​

​សម្រាប់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ លេខ​មួយ ទទួលបាន​វិញ្ញាបនបត្រ រួម​និង​ទឹកប្រាក់ ២០០​ដុល្លារ​។ លេខ​ពីរ វិញ្ញាបនបត្រ រួម​និង​ទឹកប្រាក់ ១៥០​ដុល្លារ និង​លេខ​បី វិញ្ញាបនបត្រ រួម​និង​ទឹកប្រាក់ ១០០​ដុល្លារ​។​

​គួររម្លឹកថា ព្រឹត្តិការណ៍ EQUINOX គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ ហើយ​វា​កើតឡើង​មួយឆ្នាំ​២​ដង​។ លើក​ទី​២​ក្នុងឆ្នាំនេះ គឺ​ចំ​ថ្ងៃទី​២៣ កញ្ញា ឆ្នាំ​២០១៦​។ ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ក្រុមហ៊ុន បណ្តា​ទីភ្នាក់ងារ​ទេសចរណ៍ រួម​និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា ឲ្យ​ដំណឹង​នេះ​បាន​ទៅដល់​ភ្ញៀវទេសចរ ក្នុង​បុព្វហេតុ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ​៕