ចៅអធិការវត្ត និង ព្រះសង្ឃ ៤ អង្គទៀត សំងំជក់ថ្នាំញៀនក្នុងកុដិ

6 Videos


នៅយប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅវត្ត ព្រះដំបូកបុណ្យ ស្ថិតក្នុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ ។ចៅអធិការវត្តមួយអង្គ និងភិក្ខុសង្ឃ ៤ អង្គទៀត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និង ចាប់ផ្សឹកទាំងយប់តែម្តង ក្រោយពីពពាក់ពពូនគ្នាក្នុងកុដិសេពគ្រឿងញៀន ។ ក្រោយពេលផ្សឹករួច សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ។

ចៅអធិការវត្ត និង ព្រះសង្ឃ ៤ អង្គទៀត សំងំជក់ថ្នាំញៀនក្នុងកុដិ

ព្រះសង្ឍដែលនាំគ្នាជក់ថ្នាំញៀនមានទី ១-ឈ្មោះ ឱម ភក្តី អាយុ ៣៧ ឆ្នាំ បួសបាន ១៤ ឆ្នាំ និង ជាចៅអធិការវត្ត ទី២-ឈ្មោះអៀង លីហេង អាយុ ៣៨ ឆ្នាំ បួសនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ បួស៣ឆ្នាំ ទី ៣-ឈ្មោះសែត រ៉ា អាយុ ២៨ឆ្នាំ ស្នាក់នៅវត្តកើតហេតុខាងលើ បួសបាន៧ឆ្នាំ ទី ៤-ឈ្មោះផា សុភា អាយុ ៣២ ឆ្នាំ បួសបាន៣ឆ្នាំ ស្នាក់នៅវត្តកើតហេតុខាងលើ និងទី ៥-ឈ្មោះណារី អាយុ ២២ ឆ្នាំ បួសបាន ៤ ឆ្នាំស្នាក់នៅវត្តកើតហេតុខាងលើ ។

ចៅអធិការវត្ត និង ព្រះសង្ឃ ៤ អង្គទៀត សំងំជក់ថ្នាំញៀនក្នុងកុដិ

សង្ឃទាំងអស់នេះ ត្រូវបាននគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន នៅពេលដែលកំពុងពពាក់ពពូនគ្នាសេពគ្រឿនញៀន នៅលើកុដិចៅអធិការវត្ត មានទាំងមនុស្សប្រុស និង ស្រី ។ ហើយបាន បញ្ជូនមកកាន់វត្តម្រុំខាងជើង ស្ថិតក្នុងក្រុងច្បារមន ធ្វើការផ្សឹកទាំងយប់តែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំងអស់ឆ្លើយសារភាពថា ពួកគេពិតជាបានសេពគ្រឿងញៀនពិតមែន ៕

សុថាត់

ចៅអធិការវត្ត និង ព្រះសង្ឃ ៤ អង្គទៀត សំងំជក់ថ្នាំញៀនក្នុងកុដិចៅអធិការវត្ត និង ព្រះសង្ឃ ៤ អង្គទៀត សំងំជក់ថ្នាំញៀនក្នុងកុដិ