សាលា​រាជធានី គ្រោង​ស្ថាបនា​ស្ពាន​អាកាស​នៅ​រង្វង់​មូល​ចោមចៅ​ និពន្ធដោយ : ថ្មីៗ       September-09-2016, 9:39 pm         1393

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សាលា​រាជធានី គ្រោង​ស្ថាបនា​ស្ពាន​អាកាស​នៅ​រង្វង់​មូល​ចោមចៅ​​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា​ស្ពាន​អាកាស​មួយ​បន្ថែមទៀត នៅ​រង្វង់​មូល​ចោមចៅ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ នៃ​ច្រកចេញ​ចូលក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន​កម្ពុជា​។​

​នាយក​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​របស់​សាលាក្រុង បាន​ចុះ​សិក្សា​បច្ចេកទេស​ពី​គំរូ​ប្លង់ ក្នុងការ​ស្ថាបនា​ស្ពាន​អាកាស​ចោមចៅ​នេះហើយ​។ លោក មាន ចាន់​យ៉ា​ដា បាន​បន្ថែមថា មូល​ហេតុដែល​សាលាក្រុង​គ្រោង​ស្ថាបនា​ស្ពាន​អាកាស​ត្រង់​រង្វង់​មូល​ចោមចៅ​នេះ ដោយសារតែ​នៅក្នុង​តំបន់​នេះ​មានការ​កកស្ទះ​ចរាចរណ៍​ជាប្រចាំ ដែល​នាំ​ឲ្យ​រំខាន​ដល់​ការធ្វើដំណើរ​ចេញចូល​ក្នុង​រាជធានី​ភ្នំពេញ ពី​ចន្លោះ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ដែលមាន​ស្ថានភាព​ចរាចរណ៍​មមាញឹក​ខ្លាំង​។ បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ គម្រោង​ស្ថាបនា​ស្ពាន​អាកាស​នេះ​ស្ថិតក្នុង​ផែនការ​អភិវឌ្ឍ​នៅក្នុង​ឆ្នាំ​២០១៧​ខាងមុខ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​នៅ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៤​កន្លែង ក្នុងនោះ​មាន​ស្ពាន អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា និង​ស្ពាន​អាកាស​៥​មករា​៕