លោក អូ​បា​ម៉ា ជា​ប្រធានាធិបតី​អាមេរិក​ដែល​មក​អាស៊ីអាគ្នេយ៍​ច្រើនលើក​ជាងគេ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-09-2016, 9:59 pm         209

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា ជា​ប្រធានាធិបតី​អាមេរិក​ដែល​មក​អាស៊ីអាគ្នេយ៍​ច្រើនលើក​ជាងគេ​​ប្រធានាធិបតី​អាមេរិក​ទី​៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺជា​អ្នកផ្ដើមគំនិត​គោលនយោបាយ​ងាក​មក​តំបន់​អាស៊ី​ឡើងវិញ បន្ទាប់ពី​លោក​កាន់តំណែង​ជា​ប្រធានាធិបតី​តាំងពី​អាណត្តិ​ទីមួយ​ក្នុង​ឆ្នាំ​២០០៨​។ ដោយសារតែ​គោលនយោបាយ​នេះ ទើប​លោក អូ​បា​ម៉ា ទស្សនកិច្ច​យ៉ាង​ញឹកញាប់ មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ និង​បាន​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់ ដើម្បី​រក្សា​លំនឹង​វត្តមាន​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​ឡាវ និង​ការចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​ឡាវ ធ្វើ​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដែល​ធ្វើដំណើរ​មកកាន់​តំបន់​អាស៊ាន​ច្រើនដង​ជាងគេ ក្នុងចំណោម​ប្រធានាធិបតី​ដទៃទៀត​។ ទស្សនកិច្ច​តំបន់​អាស៊ាន​នៅ​ខែកញ្ញា ឆ្នាំ​២០១៦​នេះ ជា​ដំណើរ​លើកចុងក្រោយ​រប​ស់លោក អូ​បា​ម៉ា ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ​លោក​បាន​បន្សល់ទុក​មរ​តក​យ៉ាង​ធំ​សម្រាប់​មេដឹកនាំ​អាមេរិក​ជំនាន់​ក្រោយ​។​

​ថ្លែង​ទៅកាន់​មេដឹកនាំ​អាស៊ាន​ទាំង​១០ ដែលជា​ជំនួប​ចុងក្រោយ​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន ប្រធានាធិបតី​អាមេរិក និយាយថា ទាំង​លើក​នេះ លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​អាស៊ាន​៨​ដង ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​អាមេរិក ដែល​កាន់​អាស៊ាន​ញឹក​ជាងគេ​ដែរ​។ រឿងនេះ បានបង្ហាញ​ពី​ការកើនឡើង​សារៈសំខាន់​របស់​អាស៊ាន ក៏ដូចជា​តំបន់​អាស៊ី​ទាំងមូល​ដែរ​។

​តំបន់​អាស៊ាន គឺជា​កូនសោរ​សំខាន់​នៃ​គោលនយោបាយ​ងាក​មក​តំបន់​អាស៊ី​របស់​អាមេរិក ហើយ​តំបន់​នេះ ក៏​ជា​ចំណុច​សំខាន់​នៃ​សន្តិភាព និង​ការរីកលូតលាស់​របស់​ពិភពលោក​នាពេល​អនាគត​។ ដោយសារតែ​បញ្ហា​នេះ ក្រុង​វ៉ា​ស៊ីន​តាន បាន​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អង្គការ​តំបន់​មួយ​នេះ ហើយ​អាមេរិក ប្ដេជ្ញាចិត្ត​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន ដោយ​ផ្អែកលើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នេះ​។    

​លើសពីនេះ តំបន់​អាស៊ាន​ទាំង​១០​ប្រទេស​នេះ ក៏​ជា​កន្លែង​ប្រជែង​គ្នា​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ គឺ​អាមេរិក និង​ចិន ដែល​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន តាមរយៈ​ការកសាង​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​ឧទាហរណ៍​ជាក់ស្ដែង​នៃ​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហា​យក្ស​ទាំងពីរ​នេះ បើទោះជា​អាមេរិក​មិនមែនជា​ភាគី​ជម្លោះ​ក៏ដោយចុះ តែ​សម្ព័ន្ធមិត្ត​របស់ខ្លួន​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​។​

​ចិន និង​សមាជិក​អាស៊ាន​បួន​ទៀត គឺ​ហ្វីលីពីន វៀតណាម ព្រុយ​ណេ និង​ឥណ្ឌូណេស៊ី គឺជា​ភាគី​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​ស្ទើរ​ទាំងអស់នេះ​សមុទ្រ​នេះ​។ ចិន ដែល​អាង​ខ្លួន​ជា​មហាអំណាច​សេដ្ឋកិច្ច និង​យោធា តែងតែ​ធ្វើ​សកម្មភាព​យោធា​នៅក្នុង​ដែនទឹក​នេះ និង​បាន​បង្ខំ​ឲ្យ​ភាគី​ផ្សេងទៀត​ចរចា​ដោយផ្ទាល់​ជាមួយ​ខ្លួន​។ ចំណែក​អាមេរិក ដែលជា​រដ្ឋ​ខាងក្រៅ​នោះ ក៏បាន​លូកដៃ​ចូល​ជម្លោះ​នេះ តាមរយៈ​ការបញ្ជូន​នាវា និង​យន្តហោះ​មកកាន់​តំបន់​នេះ ដោយ​អះអាងថា ខ្លួន​អនុវត្ត​សិទ្ធិសេរីភាព​នាវាចរណ៍ និង​ការហោះហើរ​ដោយ​សេរី ស្របតាម​ច្បាប់​អន្តរជាតិ​៕