បើក​ម៉ូតូ​ឆ្លងកាត់​ទីប្រជុំជន​មិន​ប្រណី​គាប់​ជួន​ឡាន​ឆ្លងផ្លូវ​បុក​ចំ​ទ្វារ​ពេញទំហឹង​ដួល​បាក់ដៃ​សន្លប់​ធំ​

ខេត្តកណ្ដាល ៖ បរុសម្នាក់បើកម៉ូតូក្នុងល្បឿនលឿននៅទីប្រជុំជន វ៉ាក់ជាមួយរថយន្តសាំយ៉ុងបើកឆ្លងផ្លូវបានបុកចំទ្វារខាងស្តាំមួយទំហឹង បណ្តាលឲ្យដួលបាក់ដៃខាងឆ្វេងសន្លប់រមូលនបឃើញសភាពមិនស្រួលអ្នកបើករថយន្តសាំយ៉ុងបានដាក់លេខបន្ថែមល្បឿនបើកគេចតែត្រូវសមត្ថកិច្ចតាមស្ទាក់បានទាំងរថយន្ត និងតៃកុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលានិង១៥នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូមែត្រ២១និង២២ នៅចំណុច ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ka-09-09-2016-12

សមត្ថកិច្ចឲ្យដឹងថា ជនរងរបួសមានឈ្មោះ អឿ អែម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ព្រៃទន្លាប់ ឃុំបែកចានស្រុក អង្គស្នួល ខេត្តកណ្ដាល (បាក់ដៃខាងឆ្វេង) មុខរបរកម្មករ បើកបរម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នុំពេញ 1 FB-8914 (មានកពា្ចក់អត់មួក) បានបើកបរមកពីទិសខាងលិចទៅកើត (ព្រះស៊ីហនុភ្នំពេញ។) លុះមកដល់ចំណុចខាងលើបានទៅបុកជាមួយរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ 2AI-8914 កំពុងបត់ ឆ្លងថ្នល់ ពីជើងទៅត្បូង (ភ្នំពេញព្រះស៊ីហនុ) បណ្តាលឲ្យម៉ូតូបុកចំទ្វារខាងស្តាំតែម្តង។ អ្នកបើកបររថយន្តមានឈ្មោះ សៀ ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិត្នោតបាក ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មុខរបរ បើកបររថយន្ត ។ ក្រោយពេលកើតហេតុរថយន្តបានបើករត់ទៅទិសខាងកើត រួចបត់ចូលតាមផ្លូវផ្សារបែកចានទៅទិសខាងត្បូង ត្រូវបានសមត្ថកិច្ចឃាត់បាន ។

ka-09-09-2016-13

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកឆ្លងប្តូរ គន្លងផ្លូវខ្វះកា រប្រុងប្រយ័ត្ន មិនបញ្ឈប់យាននៅកន្លែងកើតហេតុ ។ ចំពោះម៉ូតូបើកល្បឿនលឿននៅទីប្រជុំជន ។ សមត្ថកិច្ចបាននាំយកមធ្យោបាយទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ករណីនេះកម្លាំងជំនាញបានកំពុងវាស់វែងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

ka-09-09-2016-11