ពលករខ្មែរចូលកាប់ឈើក្រញូងថៃ ត្រូវទាហានថៃបាញ់ស្លាប់ម្នាក់ និង របួសម្នាក់

6 Videos


ពលករខ្មែរ មានគ្នា ចំនួន៦នាក់ ដែលបាន ឆ្ងងដែន ទៅកាប់ឈើ ក្រញូង នៅទឹកដីថៃ ត្រូវបាន ទាហានថៃ បាញ់ប្រហារ បណ្ដាលឲ្យ ស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៦។ ចំណែកជនរងគ្រោះ ដែលរងរបួស ត្រូវបានប្រជាពលរដ្ឋ ទៅជួយសង្គ្រោះ យកមកដល់ ផ្ទះវិញហើយ នៅរសៀល ថ្ងៃទី៨ ខែកញ្ញានេះ ។

ពលករខ្មែរចូលកាប់ឈើក្រញូងថៃ ត្រូវទាហានថៃបាញ់ស្លាប់ម្នាក់ និង របួសម្នាក់

ជនរងគ្រោះ ដែលបាន ស្លាប់នោះឈ្មោះអៀត អ៊ន អាយុ៣១ឆ្នាំរស់ នៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។ ហើយអ្នករងរបួស ឈ្មោះហ៊ាន ពល អាយុ២៦ឆ្នាំ រស់នៅភូមិដងទង សង្កាត់កូនគ្រាល ក្រុងសំរោង។

ពលករខ្មែរចូលកាប់ឈើក្រញូងថៃ ត្រូវទាហានថៃបាញ់ស្លាប់ម្នាក់ និង របួសម្នាក់

តាមការឱ្យដឹងពីកម្មករដែលរួចផុតពីគ្រាប់កាំភ្លើងទាហានថៃទាំងបួននាក់បានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំង ៦ នាក់កំពុងស្ពាយឈើក្រញូងត្រឡប់វិលមកផ្ទះវិញ លុះពេលមកដល់ត្រង់ចំណុចកើតហេតុជិតវត្តខាវសាលា ចម្ងាយពីបន្ទាយទាហានឈុតខ្មៅថៃ ៥០០ ម៉ែត ក៏បានជួបនឹងទាហានថៃជាច្រើនាក់អង្គុយចាំស៊ីបយកតែម្ដង ទើបបណ្ដាលឱ្យក្រុមកម្មករទាំង ៦ នាក់ ត្រូវស្លាប់ម្នាក់ និង រងរបួសម្នាក់ រីឯ ៤ នាក់ទៀតបានរត់រួចខ្លួនមកដល់ផ្ទះដោយសុវត្ថិភាព ចំណែកអ្នករបួសត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

ពលករខ្មែរចូលកាប់ឈើក្រញូងថៃ ត្រូវទាហានថៃបាញ់ស្លាប់ម្នាក់ និង របួសម្នាក់

សកម្មភាពចរាចរឈើក្រញូងនៅខេត្តឧត្តរមានជ័យនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យដដែល ដោយមានឈ្មួញចាំទិញពីប្រជាពលរដ្ឋ ៕

សុថាត់