សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា អញ្ជើញអតិថិជន Galaxy Note7 ចុះឈ្មោះពីថ្ងៃទី 12 កញ្ញា ដល់ ២៤ កញ្ញា ដើម្បីប្តូរយក Galaxy Note7 ថ្មី

បន្ទាប់ពី​សេចក្តីប្រកាសព័ត៌មានលើកទី១នាពេលថ្មីៗនេះអំពីការស្ម័គ្រចិត្តរបស់ សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជា ក្នុងកម្មវិធីប្តូរជូន Galaxy Note 7 ថ្មីជំនួស​ Galaxy Note 7 ដែលអតិថិជនបានជាវនាពេលថ្មីៗនេះ   សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិកប្រចាំប្រទេសកម្ពុជាសូមអញ្ជើញអតិថិជន Galaxy Note 7 ទាំងអស់ចុះឈ្មោះ ចាប់ពីថ្ងៃទី12 ខែកញ្ញា ដល់ថ្ងៃទី២4 ខែកញ្ញា ឆ្នាំ2016  ដើម្បីប្តូរយក Galaxy Note 7 ថ្មី។

ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី   ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជនក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ទ្ទ 023 99 32 32  ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 6ល្ងាច។

ចំពោះអតិថិជនដែលបានចុះឈ្មោះដូរយក Galaxy Note 7 អាចទទួលយក Galaxy Note 7 ថ្មីពីទីកន្លែងដែលបានចុះឈ្មោះ ចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។​

យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាថា សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា នៅតែបន្តផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។

សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា អញ្ជើញអតិថិជន Galaxy Note7 ចុះឈ្មោះពីថ្ងៃទី 12 កញ្ញា ដល់ ២៤ កញ្ញា ដើម្បីប្តូរយក Galaxy Note7 ថ្មី