ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​ការ​តាំងពិព័រណ៍​អាស៊ាន​-​ចិន នៅ​ទីក្រុង​ណា​ន​នី​ង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​អញ្ជើញ​ទៅ​ចូលរួម​ការ​តាំងពិព័រណ៍​អាស៊ាន​-​ចិន នៅ​ទីក្រុង​ណា​ន​នី​ង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ក៍បាន​បញ្ជាក់​ដែរ​ថា​«​នៅ​ប្រទេស​ឡាវ ខ្ញុំ​បាន​ពិភាក្សា​យ៉ាង​ល្អជា​មួយ​នាយក​រដ្ឋមន្ត្រី​ចិន​លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​ក្នុង​នោះ​ទំនាក់ទំនង​សេដ្ឋកិច្ច ពា​ណិ​ជ្ច​កម្ម វិនិយោគ​ទេសចរណ៍​។​ល​។ ជា​អាទិភាព​នៃ​កិច្ច​ពិភាក្សា​។

នាយក​រដ្ឋមន្ត្រី​ចិន​បាន​ប្រកាស​ផ្តល់​ឱ្យ​កម្ពុជា​នាំ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ពី​ចំនួន​១០​ម៉ឺន​តោន ទៅ​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដោយ​រួច​ពន្ធ​។ ខ្ញុំ​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន ដើម្បី​ពង្រីក​ទីផ្សារ​សំរាប់​នាំ​ទំនិញ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បន្ថែម​ទៀត​»៕