គណបក្សសង្គ្រោះជាតិព្រមានធ្វើមហាបាតុកម្ម ក្រោយតុលាការកាត់ទោសលោក កឹម សុខា

គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយប្រកាសមិនទទួលយកសាលក្រមរបស់តុលាការ លើការសម្រេចកាត់ទោសលោកកឹម សុខា នៅថ្ងៃទី០៩ ខែកញ្ញានេះ។ ករណីនេះ គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួននឹងបន្តការតស៊ូនយោបាយទាមទារឲ្យទម្លាក់ការចោទប្រកាន់លើលោកកឹម សុខា និងសកម្មជនដទៃទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីគ.ជ.ប។

ជាមួយគ្នានេះ គណបក្សប្រឆាំងបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រសិនបើការទាមទារនោះ មិនទទួលបានលទ្ធផលគណបក្សសង្គ្រោះជាតិ នឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មដោយអហិង្សា។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀលពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ៕

ប្រភព៖ វាយោ


Related Posts