ហេតុអ្វី​បានជា​យុវវ័យ​ភាគច្រើន ជួប​បញ្ហា​គេង​មិន​លក់ ឬ​ពិបាក​គេង​?

ហេតុអ្វី​បានជា​យុវវ័យ​ភាគច្រើន ជួប​បញ្ហា​គេង​មិន​លក់ ឬ​ពិបាក​គេង​?

មនុស្ស​ភាគច្រើន​ត្រូវការ​គេង​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់ ទើប​ធ្វើ​ការងារ​បាន​ល្អ នៅ​ពេល​ថ្ងៃ​។ យ៉ាងណាមិញ មនុស្ស​ខុសៗ​គ្នា ដូច្នេះ ក៏​ត្រូវការ​ពេលវេលា គេង​ខុសៗ​គ្នា​ដែរ ប៉ុន្តែ បើសិន​ជា​អ្នក ស្ថិតក្នុង​វ័យ​ជា​យុវវ័យ​ហើយ ការ​គេង​មិនបាន ៧ ម៉ោង​ឡើងទៅ​ទេ នោះ អ្នក​អាច​នឹង​មិន​អាច​បំពេញ ការងារ​នៅ​ពេល​ថ្ងៃ ឬ​ងងុយគេង​នៅ​ពេល​ថ្ងៃ​បាន​។ ចំពោះ​កម្រិត​ថាមពល ការ​ផ្ចង់អារម្មណ៍ និង​ការចងចាំ ក៏​រង​ការប៉ះពាល់​ដែរ​។

ហេតុអ្វី​បានជា​ខ្ញុំ ចេះ​តែ​ពិបាក​គេង​អញ្ចឹង​?
​មានរឿង​ច្រើនណាស់ ដែល​អាច​រំខាន​ដល់​ទម្លាប់ នៃ​ការ​គេង​របស់​អ្នក​បាន ដូចជា ៖
•​    ​ការបាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​
•​    ​ស្ត្រេ​សនឹង​អ្វីមួយ​ច្រើនពេក​
•​    ​មាន​បញ្ហា​នៃ​ការដកដង្ហើម ដូច​ជា​កើត​ជំងឺ​ផ្តាសាយ ឬ​គេង​បាត់​ដង្ហើម​
•​    ​មាន​ការប៉ះទង្គិច​ក្នុង​ជីវិត (​ទាំង​រឿង​តូច និង​រឿង​ធំ​)
•​    ​ប្រើប្រាស់​ជាតិ​កាហ្វេ​អ៊ី​ន នីកូទីន គ្រឿង​ស្រវឹង និង​ថ្នាំ​ផ្សេងៗ​ទៀត​
•​    ​ថ្នាំ​ពន្យារកំណើត​
•​    ​ថ្នាំ​ផ្តាសាយ
•​    ​មាន​ជំងឺ​។​

​បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​នៃ​ការ​គេង វា​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​ដូចជា ៖
•​    ​ងងុយ​គេង គេង​លក់​នៅ​ពេល​ថ្ងៃ​
•​    ​មិន​អាច​ផ្ចង់អារម្មណ៍​បាន​
•​    ​ពិបាក​យកចិត្តទុកដាក់​
•​    ​ឆាប់​ខឹង ឬ​ឆេវឆាវ​
•​    ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​
•​    ​ប៉ះពាល់​ដល់​ការបំពេញ​ការងារ​។​
 

មាន​វិធីសាស្ត្រ​ច្រើនណាស់ ដែល​អ្នក​អាច​សាកល្បង ដើម្បី​បំបាត់​បញ្ហា​នៃ​ការ​គេង​នេះ ប៉ុន្តែ បើសិន​ជា​បញ្ហា​នេះ​កើតឡើង រហូតដល់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ យក​ល្អ គួរតែ​ដល់ពេល​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ហើយ​។ ការគ្រប់គ្រង​បញ្ហា​នៃ​ការ​គេង នឹង​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល និង​លឿន នៅពេល​មាន​ការជួយ​ពី​គ្រូពេទ្យ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ au.reachout.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។