​យុវវ័យ​ចៀ​ស មិន​ផុត​ទេ​ពី​អារម្មណ៍​ឯកា​

​យុវវ័យ​ចៀ​ស មិន​ផុត​ទេ​ពី​អារម្មណ៍​ឯកា​

ភាព​ឯកា គឺជា​អារម្មណ៍​ធ្ងន់ធ្ងរ​មួយ ដែល​ពិបាក​នឹង​ទទួលយក​ណាស់​។ ភាព​ឯកា​នេះដែរ អាច​កើតឡើង ដោយសារ​តែ​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់ ជាពិសេស ឪពុកម្តាយ ប៉ុន្តែ ចំពោះ​យុវវ័យ​ភាគច្រើន គឺ​សង្សារ​តែម្តង​។ នៅពេល​មនុស្ស​មាន​អារម្មណ៍​ឯកា គឺ​ពួកគេ​មិន​អាច​រកបាន នូវ​ពេល​វេលា​សប្បាយ​ទាល់តែ​សោះ​តែ​ម្តង និង​ចូលចិត្ត​នៅ​តែ​ម្នាក់ឯង​។

ភាព​ឯកា មិនមែន​កើតឡើង តែ​នៅ​ពេល​អ្នក​នៅ​ម្នាក់​ឯង​រហូត​នោះ​ទេ​។ ប៉ុន្តែ អ្នកខ្លះ​មាន​អារម្មណ៍​ថា ខ្លួនឯង​ឯកា ទោះបីជា​ស្ថិត​ក្នុង​ហ្វូង​មនុស្ស​ជាច្រើន ឬ​ពិធីជប់លៀង​មួយ​ក៏ដោយ​។

​ក្រៅពី​នេះ​ភាព​ឯកា​អាច​កើតឡើង ជាពិសេស លើ​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការផ្លាស់ប្តូរ​ជីវិត ផ្លាស់ប្តូរ​លំនៅដ្ឋាន ឬ​រៀន​សាលា​ថ្មី​។ ក្នុង​ពេល​ផ្លាស់ប្តូរ​បែបនេះ គឺ​ពួកគេ​មិន​អាច​ស្វែងរក​ការគាំទ្រ​ផ្លូវចិត្ត ពី​មនុស្ស​ជុំវិញខ្លួន ដែល​ធ្លាប់តែ​មាន​កាលពីមុន​បាន​។

នៅពេល​ភាព​ឯកា​ចាប់ផ្តើម​កើតមាន​ក្នុង​ជីវិត អ្នក​អាច​នឹង​យល់​ថា​ខ្លួនឯង ៖
•​    ​កាន់តែ​ឃ្លាន​ឆ្ងាយ​ពី​មនុស្ស​ជុំវិខ្លួន​
•​    ​ពិបាកចិត្ត មិន​សប្បាយចិត្ត ឬ​បាក់​ទឹកចិត្ត​
•​    ​មិន​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន​
•​    ​ពិបាក​ផ្ចង់អារម្មណ៍​
•​    ​ចាប់ផ្តើម​មាន​អារម្មណ៍មិនល្អ​អំពី​ខ្លួនឯង និង​បាត់បង់​ទំនុកចិត្ត​។​

​បើសិន​ជា​អ្នក​កំពុងតែ​ឯកា​មែន​នោះ មាន​រឿង​មួយ​ចំនួន ប្រហែល​ជា​អ្នក​អាចធ្វើ​បាន ដើម្បី​ដោះស្រាយ​វា ៖
•​    ​និយាយ​ប្រាប់​នរណា​ម្នាក់ អំពី​អារម្មណ៍​ខ្លួនឯង​
•​    ​គិត​អំពី​អ្វី​ដែល​អ្នក​ចាប់អារម្មណ៍​
•​    ​រក​សត្វ​ចិញ្ចឹម​មួយ​នៅ​ជាមួយ​
•​    ​បើក​អ៊ី​ន​ធើ​ណេ​តលេង​ជាដើម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ au.reachout.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។