យោធា​ហ្វីលីពីន​បង្ហាញ​រូប​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សង្ស័យ​ប្រុង​ចាក់​ដី​សង់​កោះ​បន្ថែម

រូបភាពមានប្រភពចេញពីយោធាហ្វីលីពីនបង្ហាញឲ្យឃើញថា នាវាចិនជាច្រើនគ្រឿង ដែលមានសមត្ថភាពបូមខ្សាច់ ត្រូវបានបញ្ឈរជើងនៅតំបន់កោះ Scarborough Shoal ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយគេសង្ស័យថា ចិនមានចេតនាចង់ចាក់ដីសង់កោះបន្ថែម បើទោះជាតំបន់នោះមានទំហំតូចមែន តែវាជាតំបន់យុទ្ធសាស្ត្រ ដែលមានផ្កាថ្ម និងប្រភពត្រីដ៏ច្រើនមហិមា ដែលស្ថិតនៅចម្ងាយជាង២០០គីឡូម៉ែត្រ ពីភាគខាងលិចកោះ Luzon របស់ហ្វីលីពីន ។

ដោយឡែកភាគីចិនវិញ បានប្រកាសបដិសេធចោលនូវរឿងនេះ ដោយគេអះអាងថា នាវាការពារដែនសមុទ្រចិនទាំងនោះ គ្រាន់តែធ្វើការល្បាតនៅតំបន់ថ្មប៉ប្រះទឹក ដែលចិនហៅថា Huangyandao ប៉ុណ្ណោះ ហើយចិនចាត់ទុកវា ជាការអនុវត្តច្បាប់ទេ ។

ការបង្ហាញរូបភាពរបស់យោធាហ្វីលីពីននេះ ធ្វើឡើងមុនកិច្ចប្រជុំអាស៊ាន និងភាគីចិននៅប្រទេសឡាវតែបន្តិចប៉ុណ្ណោះ ហើយអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បានបញ្ជាក់ថា គេនឹងស្វែងរកការបកស្រាយបន្ថែម ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ៕

យោធា​ហ្វីលីពីន​បង្ហាញ​រូប​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សង្ស័យ​ប្រុង​ចាក់​ដី​សង់​កោះ​បន្ថែម

យោធា​ហ្វីលីពីន​បង្ហាញ​រូប​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សង្ស័យ​ប្រុង​ចាក់​ដី​សង់​កោះ​បន្ថែម

ប្រែសម្រួល៖ kqube
ប្រភព៖ CNN

  • យោធា​ហ្វីលីពីន​បង្ហាញ​រូប​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សង្ស័យ​ប្រុង​ចាក់​ដី​សង់​កោះ​បន្ថែម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:កំសាន្ត
Tags: