អ្នក​ណា​ថា​ កូរ៉េខាងជើង​ តឹងរ៉ឹង​ ពេល​នេះ​ AFP ​បើក​ទី​ស្នាក់​ការ​ព័ត៌មាន​ក្នុង​ទី​ក្រុង​ ព្យុងយ៉ាង​ តែម្ដង​

ប្រទេស កូរ៉េខាងជើង អនុញ្ញាតដល់ភ្នាក់ងារសារព័ត៌មាន បារាំង AFP ឲ្យបើកទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុង ព្យុងយ៉ាង ហើយការិយាល័យថ្មីនេះ ក៏បានបើកសម្ពោធនៅថ្ងៃសុក្រនេះដែរ ព្រមទាំងមាននាយក AFPជាអធិបតីទៀតផង ។

លោកនាយក Emmanuel Hoog និយាយថា ការិយាល័យថ្មីរបស់ AFP ក្នុងប្រទេស កូរ៉េខាងជើង បង្ហាញនូវការប្ដេជ្ញាអនុវត្តសិទ្ធិសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ និងជាការបំពេញចន្លោះត្រង់កន្លែងដែល AFP នៅមិនទាន់មានវត្តមាន ។

AFP បានបង្កើតកិច្ចព្រមព្រៀងជាមួយសារព័ត៌មានរដ្ឋ កូរ៉េខាងជើង ដោយត្រូវហ្វឹកហ្វឺនអ្នកថតរូប និងអ្នកថតវីដេអូ ព្រមទាំងអ្នកសរសេរអត្ថបទ ដែលជាជនជាតិ កូរ៉េខាងជើង ប៉ុន្តែការចុះផ្សាយត្រូវឆ្លងកាត់អ្នកជំនាញរបស់ភ្នាក់ងារ AFP ជាមុន ។
អ្នក​ណា​ថា​ កូរ៉េខាងជើង​ តឹងរ៉ឹង​ ពេល​នេះ​ AFP ​បើក​ទី​ស្នាក់​ការ​ព័ត៌មាន​ក្នុង​ទី​ក្រុង​ ព្យុងយ៉ាង​ តែម្ដង​

អ្នក​ណា​ថា​ កូរ៉េខាងជើង​ តឹងរ៉ឹង​ ពេល​នេះ​ AFP ​បើក​ទី​ស្នាក់​ការ​ព័ត៌មាន​ក្នុង​ទី​ក្រុង​ ព្យុងយ៉ាង​ តែម្ដង​

ប្រែសម្រួល៖ kqube
ប្រភព៖ BBC

  • អ្នក​ណា​ថា​ កូរ៉េខាងជើង​ តឹងរ៉ឹង​ ពេល​នេះ​ AFP ​បើក​ទី​ស្នាក់​ការ​ព័ត៌មាន​ក្នុង​ទី​ក្រុង​ ព្យុងយ៉ាង​ តែម្ដង​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ជីវិតនិងសង្គម
Tags: