NASA ​រក​ឃើញ​ថា ​ព្រះ​គ្រោះ​Bennu ​ នឹង​បុក​ផែន​ដី ​នៅ​ថ្ងៃ​មុខ​

យានស្រាវជ្រាវ Osiris-Rex របស់ NASA ត្រូវបានបញ្ជូនទៅកាន់ទីអវកាសតាមរយៈរ៉ុកកែត Atlas 5 ចេញពីរដ្ឋ វ្លរីដា ដើម្បីនាំយកវត្ថុសំណាកពីផ្កាយព្រះគ្រោះដែលកំពុងធ្វើដំណើរជុំវិញព្រះអាទិត្យ ក្នុងបំណងស្រាវជ្រាវដែលអ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងបានដឹងអំពីប្រភពនៃជីវិតនៅលើផែនដី ហើយអ្នកវិទ្យាសាស្ត្រជឿថា ផ្កាយព្រះគ្រោះនេះ នឹងបុកផែនដី ក្នុងរយៈពេល ១៦៦ ឆ្នាំទៀត ។

រ៉ុកកែត Atlas 5 របស់សម្ព័ន្ធបង្ហោះយាន សហរដ្ឋអាមេរិក ត្រូវបានបង្ហោះចេញពីមូលដ្ឋានកងទ័ពអាកាសក្នុងរដ្ឋ វ្លរីដា ដើម្បីបញ្ជូនយានស្រាវជ្រាវ Osiris-Rex ទៅកាន់ទីអវកាសសម្រាប់បេសកកម្មចំណាយប្រាក់មួយពាន់លានដុល្លារ ប្រើរយៈពេល ៧ ឆ្នាំ ទៅកាន់ផ្កាយព្រះគ្រោះមួយឈ្មោះ បេននូ (Bennu) មានទទឹង ៥០០ ម៉ែត្រ ដែលកំពុងហោះជុំវិញព្រះអាទិត្យ ស្របតាមគន្លងដូចនឹងភពផែនដី ។

យាន Osiris-Rex នឹងទៅដល់ភព បេននូ នៅខែ សីហា ឆ្នាំ ២០១៨ ហើយចាប់ផ្ដើមធ្វើការរយៈពេល ពីរឆ្នាំ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ មុនពេលចុះចតលើផ្កាយព្រះគ្រោះ បេននូ ដើម្បីនាំយកវត្ថុសំណាកមានទម្ងន់ ៦០ ក្រាម ដែលអ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងមានសារធាតុការបោនច្រើន ។

NASA ​រក​ឃើញ​ថា ​ព្រះ​គ្រោះ​Bennu ​ នឹង​បុក​ផែន​ដី ​នៅ​ថ្ងៃ​មុខ​

NASA ​រក​ឃើញ​ថា ​ព្រះ​គ្រោះ​Bennu ​ នឹង​បុក​ផែន​ដី ​នៅ​ថ្ងៃ​មុខ​

NASA ​រក​ឃើញ​ថា ​ព្រះ​គ្រោះ​Bennu ​ នឹង​បុក​ផែន​ដី ​នៅ​ថ្ងៃ​មុខ​

NASA ​រក​ឃើញ​ថា ​ព្រះ​គ្រោះ​Bennu ​ នឹង​បុក​ផែន​ដី ​នៅ​ថ្ងៃ​មុខ​

ប្រែសម្រួល៖ kqube
ប្រភ៖ reuters

  • NASA ​រក​ឃើញ​ថា ​ព្រះ​គ្រោះ​Bennu ​ នឹង​បុក​ផែន​ដី ​នៅ​ថ្ងៃ​មុខ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:កំសាន្ត
Tags: