ពេជ្រ សោភា ហូរ​ទឹក​ភ្នែក​ខ្លោច​ចិត្ត អាណិត​អ្នក​សុំ​ទាន​មួយ​គ្រួសារ ​ខណៈ​ប្តី​ខ្យល់​គ​ស្លាប់​តាម​ផ្លូវ​ ព្រោះ​អត់​​បាយ​ហូប

(ភ្នំពេញ)៖ បន្ទាប់ពីមានការចុះផ្សាយ ជុំវិញជីវិតមនុស្សមួយគ្រួសារ ដែលក្រីក្រធ្លាក់ខ្លួន​ដើរសុំ​ទា​នគេ ​​រសាតអណ្តែងពីទឹកដីកំណើត ខេត្តព្រៃវែង រហូតធ្លាក់ដល់ខេត្តកំពង់ឆ្នាំ ហើយបុរស​​ត្រូវ​ជា​ប្តី និងឪពុកបានមកស្លាប់នៅ​ភ្នំពេញ​ ក្រោយពីធ្វើដំណើរត្រឡប់ ទៅស្រុកកំណើតវិញ​ ខណៈ​​ការ​សុំទាននៅទីនោះ (កំពង់ឆ្នាំង) រយៈពេល២ថ្ងៃ ពុំបានលុយទិញបាយហូបនោះ តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានសម្តែងក្តីអាណិតអាសូរ រហូតស្រក់ទឹកភ្នែករលីងរលោង និងប្រកាសរកអ្នកដែលស្គាល់គ្រួសារមួយនេះ​ ដើ​ម្បីផ្ញើប្រាក់ចូលរួមបុណ្យ។

តារាចម្រៀង​ដ៏មានប្រជាប្រិយភាព និងល្បីល្បាញ តាមរយៈបទចម្រៀង «Original Song» អ្នកនាង ពេជ្រ​ សោភា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា« ឱជីវិតអើយ មើលហើយឈឺចាប់ណាស់ អាណិតណាស់ព្រះអើយ ខ្ញុំចង់ចូលបុណ្យគាត់ណាស់ តើធ្វើយ៉ាងណាអាចចូលបា​ន​? ​ហើយចុះកូនៗគាត់រៀនទៀត ថ្ងៃក្រោយយ៉ាងណាទៅ?»។

បន្ថែមពីលើនេះ តារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានឲ្យដឹងទៀតថា «បើសិនមានប​ងប្អូនណា អាចទាក់ទងគាត់បានជួយ ប្រាប់ខ្ញុំផងចង់ជួយគាត់ ព្រោះអាណិតកូន​គាត់ចង់​ឲ្យគ្នា​​បានរៀនសូត្រ ព្រោះខ្ញុំអាណិតក្មេង!»។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ប្រមាណ១២ថ្ងៃ​ត្រង់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងម​ក​​នេះ ​នៅត្រង់ចំណុចក្រោមស្ពាន ជ្រោយចង្វាថ្មីត្រើយ​ខាង​លិច មានហេតុការណ៍​ភ្ញាក់ផ្អើលមួយ ​ខ​ណៈបុរសម្នាក់ ត្រូវបានខ្យល់គស្លាប់ ក្រោយពេលវិលត្រឡប់ មកពីការដើរសុំទាន ជាមួយប្រពន្ធនិងកូនតូចៗ ចំនួន២នាក់ នៅឯខត្តកំពង់ឆ្នាំង។ ប៉ុន្តែជាអកុសលបុរស ដែលត្រូវជាប្តី និងឪពុកត្រូវបានដាច់ខ្យល់ស្លាប់ ដោយសារដាច់បាយចំនួន២ថ្ងៃ ព្រោះសុំទានគេអត់បាន៕

ប្រភព ៖
Khmertalking

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា  អ្នកនាង ពេជ្រ សោភា ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេល ដោយទៅសម្ងំព្យាបាលជំងឺពេលនេះ នាងបានវិលត្រឡប់មកវិញ ហើយដោយនាងបានប្រាប់មហាជនថា នាងស្រលាញ់សិល្បៈខ្លាំងណាស់ បើទោះជានាងត្រូវស្លាប់ នៅលើឆាកក៏សុខចិត្តឲ្យតែ បានច្រៀងចម្រៀងមួយបទមុនស្លាប់ ។

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រាប់ឲ្យដឹងជាសាធារណៈថា អ្នកនាងស្រលាញ់ការងារសិល្បៈខ្លាំងណាស់ រកអ្វីមកនិយាយឫប្រៀបមិនបានទេ ព្រោះថាជីវិតរបស់នាងគឺស្រលាញ់ ការច្រៀងពេលខ្លះប្រសិនបើនាងត្រូវបាត់បង់ជីវិត ក៏នាងសុខចិត្តស្លាប់ នៅលើឆាកឲ្យតែបានច្រៀងចម្រៀងមួយបទ មុនស្លាប់ក៏សុខចិត្ត ។

តារាចម្រៀងស្រីដែលកំពុងតែល្បី ក្នុងការតាក់តែងនិពន្ធបទ Original Song រូបនេះ បានប្រាប់ឲ្យទៀតថា នៅពេលដែលនាងឈឺគឺ មានការណែនាំចង់ឲ្យនាង សម្រាក់តែផ្ទុយទៅវិញ គឺនាងគិតថាការតាក់តែងនិពន្ធ បទចម្រៀងថ្មីរបស់នាង គឺជាការព្យាបាលជំងឺរបស់នាងទៅវិញ ហើយមួយវិញទៀតនៅពេល ដែលនាងឈឺ គឺនាងចង់ចំណាយពេលសាងស្នាដៃ តាក់តែងនិពន្ធ ព្រោះបើទោះជាយើង ទៅឫនៅគឺចង់ឲ្យមានស្នាដៃ បន្សុលទុក ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload