បវរកញ្ញាត្រីមច្ឆាសឹង្ហបុរី បែរជា កោរសក់ មុនវគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)

សឹង្ហបុរី៖ កញ្ញា Audrey Chen វ័យ ២៥ឆ្នាំ ដែលទើបតែគ្រងតំណែងជា បវរកញ្ញាត្រីមច្ឆាដំបូងគេបង្អស់ ក្នុងសឹង្ហបុរីកាលពីថ្ងៃអង្គារមុននេះ បានធ្វើឲ្យទូរទស្សនិកជន និងអ្នកគាំទ្រ នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយនាងសុខចិត្ដលះបង់សម្រស់ កោរសក់ ដើម្បីជួយគាំទ្រដល់អ្នកជំងឺមហារីក។

នេះបើតាមប្រភពពព័ត៌មានបានឲ្យដឹងថា កញ្ញា Audrey Chen ដែលជាសហគ្រិនមួយរូប បានឈរនៅលើវេទិកាក្នុងចំនោមបេក្ខនារី ១១នាក់ផ្សេងទៀត ក្នុងកម្មវិធីប្រឡងបវរកញ្ញាត្រីមច្ឆា វគ្គផ្ដាច់ព្រ័ត្រ ដែលប្រារព្ធឡើងនៅក្នុងសណ្ឋាគារ Village Changi។ អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺនាងបានកោរសក់ និងជាចុងក្រោយ នាងជាអ្នកទទួលជ័យលាភីលេខ១មួយផងដែរ។

យ៉ាងណាមិញ នាងបាននិយាយថា មូលហេតុដែលនាងធ្វើបែបនេះ គឺដើម្បីចូលរួមក្នុងកម្មវិធីនៃក្ដីសង្ឃឹមមួយរបស់អ្នកជំងឺមហារីកក្នុងឆ្នាំនេះ ហើយនាងក៏មិនដែលរំពឹងថា នាងនឹងទទួលជ័យជំនះផងដែរ ដែលនេះប្រៀបដូចជា អ្វីដែលនាងកំពុងព្យាយាមលួងលោមខ្លួនឯង ទាក់ទងនឹងម៉ូតសក់នេះដូចគ្នា។

គួរបញ្ជាក់ថា នាងមិនត្រឹមតែឈ្នះពានលេខមួយនោះទេ ដែលនាងក៏ឈ្នះពានរង្វាន់ ៣ផ្សេងទៀតក្នុងកម្មវិធីនេះដូចជា បវរកញ្ញាដ៏មានប្រជាប្រិយភាព បវរកញ្ញាដ៏មានឥទ្ធិពល និងបវរកញ្ញាដ៏មានទេពកោសល្យ ហើយនាងនឹងតំណាងឲ្យសឹង្ហបុរី ទៅចូលរួមប្រកួតប្រជែងបវរកញ្ញាត្រីមច្ឆាអន្ដរជាតិ នៅក្នុងអេហ្សីប នាបីខែមុខនេះផងដែរ។

ខាងក្រោមជាសកម្មភាពមួយចំនួនក្នុងកម្មវិធីប្រឡង៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload