គ្រូបង្រៀន សាលាបើកបរ៧មករា ស្រវឹងស្រាបើកធ្លាក់ ទឹកទន្លេវ៉ៃគោ ខេត្តស្វាយរៀង

ស្វាយរៀង៖ គ្រូបង្រៀនសាលា បើកម្នាក់ជិះរថយន្ត របស់សាលាដើរផឹកសុីទាល់ តែស្រវឹងទ្រេត ទើបត្រឡប់មក កន្លែងវិញតែមិនទាន់ដល់ ផងស្រាប់រ៉េចង្កូតធ្លាក់ ទឹកទន្លេវ៉ៃគោស្រវេស្រវ៉ា លូនចេញពីរថយន្តទាំងព្រលឹង ចុងសក់ កាលពីវេលាម៉ោង៤និង១៥ នាទីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចផ្លូវហាយវ៉េផ្លូវជាតិលេខ១ ប្រមាណ១៥ម៉ែត្រក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើងគេឃើញ មានរថយន្តឆ្លាមពណ៌ស្លែមួយគ្រឿងមានលោហ្គោល សាលាបើកបរ ៧មករាបើកពីកើត ទៅលិចស្រាប់តែមកដល់ចំណុច កើតហេតុរ៉េចង្កូតធ្លាក់ក្នុងទឹកទន្លេវ៉ៃគោ ខណៈនោះអ្នកបើកដែល ជាគ្រូបង្រៀនបើកបរខំគាស់ទ្វារថយន្តដើម្បីលូនចេញ ទាំងភ័យស្លន់ស្លោមកលើគោកវិញ។ ក្រោយពីកើតហេតុក៏មានកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ ដើម្បសំរួលចរាចរណ៍ កុំអោយមានការកកស្ទះផងដែរ រីឯគ្រូបង្រៀនស្រវឹងស្រានេះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា មានតួនាទីជាគ្រូបង្រៀនបើកបរ បែរទៅផឹកសុីឡើងស្រវឹងដល់ថ្នាក់ បើកធ្លាក់ទឹកនេះ សំណាងហើយដែល មិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ សូមនាយកសាលា៧មករាស្វាយរៀង ជួយពិនិត្យពិនិត្យមើល គ្រូម្នាក់នេះផងគ្មានដឹងច្បាប់អីទេ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងនេះដែរ ក៏ទើបតែកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦មុននេះ ដែលគ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ៣នាក់ ដោយសារតែជនរងគ្រោះបើករថយន្តធ្លាក់ទឹកប្រឡាយ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ។

មន្រ្តីចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តCamry ឆ្លាមមួយគ្រឿង បានបើកពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុរថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកប្រឡាយ បណ្តាលឲ្យលិចរថយន្តតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាទៅជួយអន្តរាគមន៍ដែរ តែដោយសារប្រើពេលយូរពេក ទើបបណ្តាលឲ្យដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពិនិត្យសពរួចហើយ សមត្ថកិច្ច បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រូបង្រៀន សាលាបើកបរ៧មករា ស្រវឹងស្រាបើកធ្លាក់ ទឹកទន្លេវ៉ៃគោ ខេត្តស្វាយរៀង

គ្រូបង្រៀន សាលាបើកបរ៧មករា ស្រវឹងស្រាបើកធ្លាក់ ទឹកទន្លេវ៉ៃគោ ខេត្តស្វាយរៀង

គ្រូបង្រៀន សាលាបើកបរ៧មករា ស្រវឹងស្រាបើកធ្លាក់ ទឹកទន្លេវ៉ៃគោ ខេត្តស្វាយរៀង