សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា អញ្ជើញអតិថិជន Galaxy Note7 ចុះឈ្មោះពីថ្ងៃទី 12 កញ្ញា ដល់ ២៤ កញ្ញា ដើម្បីប្តូរយក Galaxy Note7 ថ្មី

បន្ទាប់ពីសេចក្តីប្រកាសព័ត៌មានលើកទី១ នាពេលថ្មីៗនេះអំពីការស្ម័គ្រចិត្តរបស់ សាខា ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា ក្នុងកម្មវិធីប្តូរជូន Galaxy Note 7 ថ្មីជំនួស Galaxy Note 7 ដែលអតិថិជនបានជាវនាពេលថ្មីៗនេះ សាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រនិក ប្រចាំប្រទេសកម្ពុជាសូមអញ្ជើញអតិថិជន Galaxy Note 7 ទាំងអស់ចុះឈ្មោះ ចាប់ពីថ្ងៃទី12 ខែកញ្ញា ដល់ថ្ងៃទី២4 ខែកញ្ញា ឆ្នាំ2016 ដើម្បីប្តូរយក Galaxy Note 7 ថ្មី។

ដើម្បីចុះឈ្មោះក្នុងកម្មវិធីដូរយក Galaxy Note 7 ថ្មី ក្រុមហ៊ុនសូមសំណូមពរអតិថិជនទាក់ទងសេវាបំរើអតិថិជន ក្រុមហ៊ុនយើងខ្ញុំតាមរយៈទូរស័ទ្ទ 023 99 32 32 ដើម្បីទទួលបានព័ត៌មានលម្អិត រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 6ល្ងាច។

ចំពោះអតិថិជនដែលបានចុះឈ្មោះដូរយក Galaxy Note 7 អាចទទួលយក Galaxy Note 7 ថ្មីពីទីកន្លែងដែលបានចុះឈ្មោះ ចាប់ពីថ្ងៃទី ០៥ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាព មិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរ ដើម្បីធានាថា សាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា នៅតែបន្តផ្តល់ជូននូវ ផលិតផលដែលមានគុណភាពខ្ពស់ ដល់អតិថិជនរបស់ខ្លួន ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដើម្បីធានាឲ្យការផ្លាស់ប្តូរ ទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត