វិធី​ថែរក្សា​អនាម័យ ប្រដាប់​ភេទ​កូនប្រុស​

វិធី​ថែរក្សា​អនាម័យ ប្រដាប់​ភេទ​កូនប្រុស​

​ការថែរក្សា​កន្លែង​សម្ងាត់​របស់​កូន ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ហើយ​វា​ទាមទារ ការយកចិត្តទុកដាក់​ជា​ពិសេស​ទៀត​ផង​។ យ៉ាងណាមិញ អ្នក​មិន​ត្រូវ​ឧស្សាហ៍​ដុសលាង ឬ​ជូត​សម្អាត​ញឹក​ពេក​នោះ​ទេ ពីព្រោះ វា​អាច​ធ្វើឲ្យ​រមាស់ រលាត់ និង​ក្រហម​ស្បែក​បាន​។

​វិធី​ថែរក្សា​លិង្គ​ក្មេងប្រុស​
​ពេល​ផ្លាស់ប្តូរ​ខោ​ទឹកនោម និង​ពេល​ងូតទឹក អ្នក​ត្រូវ​តែ​លាង ឬ​ជូត​សម្អាត​ដោយ​ប្រុងប្រយ័ត្ន និង​ថ្នមៗ ទៅលើ​លិង្គ​របស់គេ​។​ ​អ្នក​អាច​ប្រើ​កន្សែង ឬ​ស្បៃ​ស្អាត ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ប្រើ​កន្សែង​សើម​ក៏បាន​។​

​ចំណែក​សាប៊ូ​វិញ អ្នក​ត្រូវ​ប្រាកដថា វា​មាន​ប៉ះពាល់​ស្បែក​កូន ហើយ​ដាច់​ខាត កុំ​យក​សាប៊ូ​មនុស្ស​ចាស់ ប្រើ​លើ​កូនក្មេង​ឲ្យសោះ​។​

​ពេល​នៅ​តូចៗ ក្បាល​លិង្គ​របស់គេ នឹង​ធ្វើ​ការសម្អាត​ដោយ​ខ្លួនឯង ដូច្នេះ អ្នក​មិន​ចាំបាច់​ទាញ​ចុះឡើង ដើម្បី​ជូត​សម្អាត​ឡើយ​៕

​ប្រភព ៖ Baby Center
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។