គ្រូបង្រៀន សាលាបើកបរ៧មករា ខេត្តស្វាយរៀង បើកធ្លាក់ ទឹកទន្លេវ៉ៃគោ ប៊ិងាប់

ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោងជិត៥ ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៦ ស្ថិតត្រង់ ចំណុចផ្លូវហាយវ៉េ ផ្លូវជាតិលេខ១ គ្រូបង្រៀនសាលាបើកបរម្នាក់ជិះរថយន្ត ទាំង ស្រវឹង រេពេញថ្នល់ ក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ ទឹកទន្លេវ៉ៃគោស្រវេ-ស្រវ៉ា លូន ចេញ ពីរថយន្តទាំងព្រលឹងចុងសក់ ប៊ិងាប់-ប៊ិរស់។

មន្ត្រីប៉ូលីសបានអោយដឹងថាមុនកើតហេតុគេឃើញមានរថយន្តឆ្លាមពណ៌ស្លែមួយ គ្រឿង មានលោហ្គោល សាលាបើកបរ៧មករា បើកពីកើតទៅលិចស្រាប់តែ មក ដល់ ចំណុចកើតហេតុរ៉េចង្កូតធ្លាក់ក្នុងទឹកទន្លេវ៉ៃគោ ខណៈនោះអ្នកបើកដែលជា គ្រូបង្រៀនបើកបរខំគាស់ទ្វារថយន្តដើម្បីលូនចេញទាំងភ័យស្លន់ស្លោមកលើគោកវិញ៕គ្រូបង្រៀន សាលាបើកបរ៧មករា ខេត្តស្វាយរៀង បើកធ្លាក់ ទឹកទន្លេវ៉ៃគោ ប៊ិងាប់