វិធីជ្រើសរើសខោជើងខ្លី

បច្ចុប្បន្ននេះខោជើងខ្លីត្រូវយុវតីនិយមស្លៀកយ៉ាងច្រើន​ ដើម្បីបង្ហាញភាពស្អាតសិចស៊ីនៅពេលស្លៀកខ្លីបញ្ចេញសាច់ភ្លៅ និងកំភួនជើង។​ ប៉ុន្ដែមានយុវតីមួយចំនួនពិបាកក្នុងការសម្រេចចិត្ដស្លៀកខោនេះ​ ព្រោះគិតថាខ្លួនមានរូបរាងស្អាតមិនគ្រប់គ្រាន់។​ ហេតុនេះសូមស្វែងយល់ពីការ​ជ្រើសរើសខោជើងខ្លីឱ្យបានសក្ដិសម។​ការស្លៀកខោជើងខ្លីដ៏សក្ដិសម៖ខោជើងខ្លីមានខ្នាតខ្លីស្មើជង្គង់ ​លើជង្គង់បន្ដិច ពាក់កណ្ដាលភ្លៅ ​ឬខ្លីជាងនេះទៀតក៏មាន។ ​ទោះបីជាម៉ូតខោមានច្រើនប្រភេទមែន​ តែក៏មិនមានន័យថាមិត្ដនារីអាចស្លៀកគ្រប់ម៉ូតទាំងអស់នោះឡើយ។ ​ព្រោះម៉ូតខោខ្លះខ្លីសមរម្យអាចស្លៀកបានឯម៉ូត​ ខ្លះទៀតខ្លីមិនអាចស្លៀកបានទេ។ ​ដូចនេះមុននឹងសម្រេចចិត្ដទិញយកមកស្លៀកមិត្ដនារីគួរពិនិត្យឱ្យបាន​ ត្រឹមត្រូវដើម្បីជាប្រយោជន៍​ ក្នុងការជួយលើកសម្រស់​ និងឱ្យអ្នកដទៃសរសើរថាល្អជាងការពេបជ្រាយ។ ​ជាពិសេសនៅពេលដែលស្លៀកត្រូវមើលទៅតាម​ ទីកន្លែង និងតាមកាលៈទេសៈ ​ជាពេលនៅផ្ទះ ​ឬជាពេលដើរ​កម្សាន្ដ។​វិធីជ្រើសរើសខោជើងខ្លី៖ការជ្រើសរើសខោជើងខ្លីទាមទារចំណេះដឹងដែរ ​ដូចជាត្រូវចេះមើលប្រភេទសាច់ក្រណាត់ ​ការផលិត ការនាំចូលតម្លៃជាដើម។​ ចំពោះរូបរាងក៏ជាប្រការមួយដែលត្រូវយកចិត្ដទុកដាក់បំផុតផងដែរ ​ទើបធ្វើការជ្រើសរើសបានត្រឹមត្រូវនិងសក្ដិសមទៅ​ នឹងទំហំដងខ្លួន។​•ស្ដ្រីមានមាឌធំខ្ពស់ ៖ ​គួរជ្រើសរើសខោជើងខ្លីផលិតពីក្រណាត់ទន់​ ដូចជាសាច់សេលីនជាដើមទើបមើលទៅមិនសូវ ​ឃើញធំ។ មិនតែប៉ុណ្ណោះចំពោះចង្កេះខោមិនត្រូវឱ្យរឹបពេកទេ​ តែគួររើសទំហំចង្កេះរាងតូចបន្ដិចទើបប្រសើរ។ ម្យ៉ាងទៀតគួរតែ​ ជ្រើសរើសយកខោណាដែលមានសម្រុងវែង​ពេក ដើម្បីកុំឱ្យមើលទៅកាន់តែខ្ពស់។​•​ស្ដ្រីមានរូបរាងធាត់ ៖ គួរជ្រើសរើសខោជើងខ្លីជាសាច់ក្រណាត់រាងក្រាស់បន្ដិច ​ដូចជាសាច់គគីរជាដើមប៉ុន្ដែសូមកុំ ​ស្លៀករឹបពេក​ ព្រោះឃើញរូបរាងកាយកាន់តែធាត់ជាងមុន។​ ជាពិសេសមិនត្រូវស្លៀកខោគូទខ្លីទេព្រោះមិនអាចបិទបាំងសាច់ដែល​ ធាត់បាន។ ​បញ្ហាសម្រុងក៏ជាចំណុច​មួយដ៏សំខាន់ហេតុដូចនេះមិត្ដនារីគួរជ្រើស​ រើសខោដែលមានសម្រុងវែងបន្ដិច​ ហើយជើងត្រង់។​•ស្ដ្រីមានរាងតូចល្អិត ៖ ​សម្រាប់ មិត្ដនារីដែលមានរូបរាងបែបនេះ ​សូមកុំព្រួយបារម្ភឱ្យសោះព្រោះងាយស្រួលក្នុងការ​ ជ្រើសរើសខោជើងខ្លីណាស់។ ​ដើម្បីឱ្យមិត្ដនារីកាន់តែមានភាពស្រស់ស្អាតជាងមុនគួរតែជ្រើសរើស​ ខោច្នៃពីសាច់ខូវប៊យ។ ​សាច់ដ៏ស​ ខ្ចី ម៉ត់រលោង​ និងកំភួនជើង​ទាំងគូស្រឡូនបានបញ្ចេញ ​នៅពេលស្លៀកខោជើងខ្លីគួរតែពាក់ស្បែកជើងកែងខ្ពស់បន្ដិច ដើម្បីបង្កើន ភាពសិចស៊ី។​•​ស្ដ្រីមានរូបរាងទាប ៖ ​ត្រូវ ជ្រើសរើសសាច់ក្រណាត់រាងក្រាស់​ ហើយធ្ងន់។ ​ចង្កេះខោត្រូវរើសយកចង្កេះរាងខ្ពស់ដើម្បី​ មើលទៅឃើញរាងស្រឡះ។​ ហើយនៅពេលស្លៀកខោជើងខ្លី​ ត្រូវពាក់ស្បែកជើងកែងខ្ពស់ទាំងមុខទាំងក្រោយ។​ដំបូន្មានអ្នកប្រឹក្សារូបរាងមនុស្សម្នាក់ៗមិនដូចគ្នាទាំងស្រុងនោះឡើយ​ ដែលជាហេតុមួយធ្វើឱ្យមានការពិបាកបន្ដិចនៅពេលសម្រេចចិត្ដ​ ជ្រើសរើសខោជើងខ្លីយកមកស្លៀក។ ​មិត្ដនារីគប្បីប្រុងប្រយ័ត្ននិងផ្ចិតផ្ចង់ដើម្បីរើសបានល្អទាំង​ គុណភាពសាច់ក្រណាត់ទាំងតម្លៃ។​ បើ មិត្ដនារីមិនសូវប៉ិនប្រសព្វក្នុងការ​ជ្រើសរើស​ គួរតែទៅរកទិញខោឬសម្លៀកបំពាក់់នៅកន្លែងណាដែលមានអ្នកជំនាញជួយណែនាំ។​

វិធីជ្រើសរើសខោជើងខ្លីវិធីជ្រើសរើសខោជើងខ្លី
អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com