អាហារ​ដែល​គួ​រញ៉ាំ ក្រោយ​ពេល​វះកាត់​រួច​

អាហារ​ដែល​គួ​រញ៉ាំ ក្រោយ​ពេល​វះកាត់​រួច​

ការវះកាត់ គឺជា​ដំណើរការ​មួយ ដែល​ត្រូវ​វះ​រាងកាយ​របស់​អ្នក ដើម្បី​ព្យាបាល​ជំងឺ​ណាមួយ ដោយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញៗ​។ ការវះកាត់​ជា​ដំណើរការ​គ្រោះថ្នាក់ ដូច្នេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន និង​ទទួលទាន​អាហារ​ជាពិសេស ក្រោយ​ពេល​សម្រាលកូន​រួច ដើម្បី​ការពារ​ផលវិបាក និង​ជួយ​បង្កើន​ថាមពល និង​ជួយ​ឲ្យ​អ្នក​ឆាប់​ជា​ឡើងវិញ​។​

​បន្លែ​ពណ៌​បៃតង​
​បន្លែ​ទាំងនេះ សំបូរ​ទៅដោយ​វីតាមីន និង​ជាតិ​ដែក​ខ្ពស់ ដែល​វា​អាច​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម នៅក្នុង​រាងកាយ និង​ទប់ស្កាត់​ការបាត់បង់​ឈាម​។

​ផ្លែឈើ​សំបូរ​វីតាមីន C
​ផ្លែឈើ​ជូរៗ​ដូចជា ក្រូច បឺរី ... សំបូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ក្នុង​ការទប់ស្កាត់ នឹង​ការឆ្លង​មេរោគ​នានា ក្រោយ​ពេល​វះកាត់​។​

​ទឹកដោះគោ​
​ទឹកដោះគៅ ជា​ប្រភព​នៃ​ប្រូតេអ៊ីន ដែល​ជួយ​ឲ្យ​របួសឆាប់​ជា​។​

ស៊ុត និង​សាច់​ក្រហម​
​ត្រី សាច់មាន់ សាច់គោ និង​ស៊ុត ជា​របស់​ចាំបាច់​ណាស់ សម្រាប់​អ្នក​ទើប​នឹង​វះកាត់ ពីព្រោះ វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់​។​

​បន្លែ និង​ផ្លែឈើ​
​វា​អាច​ការពារ​អ្នកជំងឺ ពី​បញ្ហា​ទល់​លាមក និង​ជួយ​បំប៉ន​ថាមពល​។​
​យ៉ាងណាមិញ ដាច់ខាត អ្នក​ត្រូវ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​សិន ថា​តើ​អ្នក​អាច​ញ៉ាំ​វា​បាន​ដែរ​ឬ​អត់ ហើយ​ចាប់ផ្តើម​ញ៉ាំ​បាន នៅពេលណា​?

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។