ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

នៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោកយើងនេះ អ្នកនយាបាយមានចំណូល ច្រើនជាងពលរដ្ឋសាមញ្ញ គឺជារឿងធម្មតា។ ជាពិសេស គឺបណ្តាមេដឹកនាំ របស់ប្រទេសនីមួយៗតែម្តង ខណៈចំនួននៃប្រាក់ខែ របស់ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី អាចប្រែប្រួល និងខុសគ្នា ទៅតាមប្រទេសផ្សេងៗផងដែរ។

បណ្តាប្រទេស ដែលមានកម្រិត GDP ខ្ពស់ តែងតែមាន មេដឹកនាំដែលមានប្រាក់ខែខ្ពស់ ទៅតាមនោះដូចគ្នា ដែលជាទូទៅប្រាក់ខែប្រចាំឆ្នាំរបស់មេដឹកនាំ ត្រូវលើស GDP per capita (រង្វាស់ប្រាក់ចំណូល ប្រចាំឆ្នាំ របស់ប្រជាជនធម្មតាជាមធ្យម) យ៉ាងហោចណាស់ក៏ គុណនឹង ៣ ដែរ។

ជាក់ស្តែង មេដឹកនាំ នៃរបបរាជានិយមផ្តាច់ការ និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញមួយចំនួន ក៏មានមានទ្រព្យសម្បត្តិច្រើនលើសលប់ជាងគេបំផុត លើពិភពលោក។ ប៉ុន្តែ ទោះជាយ៉ាងណា ពួកគេមិនត្រូវបានចាត់ចូលក្នុងបញ្ជីខាងក្រោមនេះទេ ក៏ព្រោះតែចំនួនប្រាក់ចំណួលរបស់ពួកគេ គ្មានទិន្នន័យច្បាស់លាស់ឡើយ (មេដឹកនាំរបបឥស្លាម ស្តេច -ល-)។

តោះកុំឲ្យខាតពេលយូរ! មកមើលចំនួនប្រាក់ខែ របស់កំពូលមេដឹកនាំរបស់ពិភពលោក ទាំង ១០ ខាងក្រោមនេះ ៖ 

១០. លោកនាយករដ្ឋមន្ត្រី Charles Michel

លោក Charles Y.J.Gh. Michel បានកើតនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៧៥ គឺជាអ្នកនយោបាយ ជនជាតិប៊ែលហ្ស៊ិកវ៉ាឡង់ និងជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន នៃប្រទេសប៊ែលហ្ស៊ិក។ លោកគឺជាកូនប្រុសរបស់ Louis Michel ដែលជាអ្នកនយោបាយ ដ៏លេចធ្លោម្នាក់។ លោក Charles Michel គឺជាមេដឹកនាំគណបក្សសេរីភាសាបារាំង Mouvement Réformateur (MR) និងជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេបំផុត របស់ប្រទេសប៊ែលហ្ស៊ិក គិតចាប់តាំងពីឆ្នាំ ១៨៤៥។

លោកនាយករដ្ឋមន្ត្រី Charles Michel ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ របស់គាត់ចំនួន ២៣៩,០០០ ដុល្លារអាមេរិក (២១២,០០០ អឺរ៉ូ) ។ 

៩. លោកស្រីអធិការបតី Angela Merkel

លោកស្រី Angela Dorothea Merkel កើតនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៥៤ ដែលលោកស្រីជា តំណាងរាស្រ្តស្ត្រី ជនជាតិអាល្លឺម៉ង់ និងធ្លាប់ជាអតីត អ្នកស្រាវជ្រាវខាងផ្នែកវិទ្យាសាស្រ្ត។ លោកស្រី Merkel បានក្លាយជា អធិការបតីប្រចាំប្រទេសអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ ២០០៥ និងជាមេដឹកនាំនៃ សហភាពប្រជាធិបតេយ្យសាសនាគ្រឹស្ត (CDU) តាំងពីឆ្នាំ ២០០០។

ប្រាក់បៀវត្សប្រចាំឆ្នាំ របស់លោកស្រីអធិការបតី Angela Merkel មានចំនួន ២៤៤,០០០ ដុល្លារអាមេរិក (២១៦,២៧៨ អឺរ៉ូ) ។ 

៨. លោកនាយករដ្ឋមន្រ្តី Justin Trudeau

លោក Justin Pierre James Trudeau បានកើតនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៧១ ដែលលោកជាអ្នកនយោបាយ ជនជាតិកាណាដា និងជានាយករដ្ឋមន្រ្តីទី ២៣ របស់ប្រទេស កាណាដា ក៏ដូចជា មេដឹកនាំគណបក្សសេរីផងដែរ។ លោកគឺជានាយករដ្ឋមន្រ្តីដែលក្មេងជាងគេទី ២ បន្ទាប់ពី Joe Clark និងជាកូនប្រុសច្បង របស់អតីតនាយករដ្ឋមន្រ្តី Pierre Trudeau ។

លោកនាយករដ្ឋមន្រ្តី Justin Trudeau ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចំនួន ២៥៣,០០០ ដុល្លារអាមេរិក (៣៣៤,៨០០ ដុល្លារកាណាដា) ។ 

៧. លោកនាយករដ្ឋមន្ត្រី Xavier Bettel

លោក Xavier Bettel កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ ១៩៧៣ ដែលលោកជាអ្នកនយោបាយ និងជាមេធាវី ជនជាតិលុចហ្សំបួរ (Luxembourgish)។ លោកបានបម្រើការងារជា នាយករដ្ឋមន្រ្តី នៃប្រទេស លុចហ្សំបួរ (Luxembourg) តាំងពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៣។ កាលដើមឡើយ លោកបានបម្រើការជាអភិបាលក្រុង លុចហ្សំបួរ ជាសមាជិកសភា និងជាសមាជិកក្រុមប្រឹក្សាលុចហ្សំបួរ។

ប្រាក់បៀវត្សប្រចាំឆ្នាំរបស់ លោកនាយករដ្ឋមន្រ្តី Xavier Bettel មានចំនួន ២៥៥,០០០ ដុល្លារអាមេរិក (២២៥,៦០០ អឺរ៉ូ) ។ 

៦. លោកអធិការបតី Werner Faymann

លោក Werner Faymann កើតនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ១៩៦០ ដែលលោកជាអ្នកនយោបាយ ជនជាតិអូទ្រីស ជាអធិការបតីប្រចាំប្រទេសអូទ្រីស និងជាប្រធានគណបក្សសង្គមប្រជាធិបតេយ្យ របស់ប្រទេសអូទ្រីស (SPO) ផងដែរ។

លោកអធិការបតី Werner Faymann បានទទួលប្រាក់បៀវត្សប្រចាំឆ្នាំចំនួន ៣៤៣,០០០ ដុល្លារអាមេរិក (៣០៤,០០៦ អឺរ៉ូ) ។ 

៥. លោកនាយករដ្ឋមន្ត្រី Malcolm Turnbull

លោក Malcolm Bligh Turnbull កើតនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៥៤ ដែលលោកជានាយករដ្ឋមន្រ្តីរបស់ប្រទេសអូស្រ្តាលី និងជាមេដឹកនាំគណបក្សសេរីនិយម។ លោកបានកាន់កាប់តំណែងទាំងពីរនេះ ដោយការបំបាក់សន្លឹកឆ្នោត លោក Tony Abbott នៅថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០១៥។ បន្ទាប់មកលោក ត្រូវបានបោះឆ្នោតសារជាថ្មី ឲ្យកាន់កាប់តែតំណែងនាយករដ្ឋមន្រ្តីមួយប៉ុណ្ណោះ នៅឆ្នាំ ២០១៦ នេះ។

ប្រាក់បៀវត្សប្រចាំឆ្នាំ របស់លោកនាយករដ្ឋមន្រ្តី Malcolm Turnbull មានចំនួន ៣៩៦,០០០ ដុល្លារអាមេរិក (៥១៧,៥០៤ ដុល្លារអូស្រ្តាលី) ។ 

៤. លោកប្រធានាធិបតី Barack Obama

លោក Barack Hussein Obama កើតនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៦១ ដែលលោកជាអ្នកនយោបាយជនជាតិអាមេរិក និងជាប្រធានាធិបតីបច្ចុប្បន្ន របស់ប្រទេសអាមេរិក។ លោក Obama ជាប្រធានាធិបតី ជនជាតិអាមេរិកអាហ្រ្វិក ដំបូងគេ និងជាប្រធានាធិបតីដែល កើតលើទឹកដីក្រៅទ្វីបសហរដ្ឋអាមេរិក (លោកកើតនៅក្នុងទីក្រុង Hanolulu រដ្ឋហាវ៉ៃ) ។

លោកប្រធាធិបតី Barack Obama ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំចំនួន ៤០០,០០០ ដុល្លារអាមេរិក ។ 

៣. លោកប្រធានាធិបតី Johann N. Schneider-Ammann

លោក Johann Niklaus Schneider-Ammann កើតនៅថ្ងែទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩៥២ ដែលលោកគឺជាអ្នកជំនួញ និងជាអ្នកនយោបាយជនជាតិស្វីស។ លោកបានបម្រើតួនាទីជាប្រធានាធិបតី ចាប់តាំងពី ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។ លោកបានរៀបការជាមួយ Katharina Ammann និងមានកូនចំនួន ២ នាក់។

ប្រាក់បៀវត្សប្រចាំឆ្នាំរបស់ លោកប្រធានាធិបតី Johann N. Schneider-Ammann មានចំនួន ៤៦០,០០០ ដុល្លារអាមេរិក (៤៤៥,១៦៣ ហ្រ្វង់) ។ 

២. មន្រ្តីជាន់ខ្ពស់ Leung Chun-ying

លោក Leung Chun-ying (ឬត្រូវបានគេស្គាល់ថា CY Leung) បានកើតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ១៩៥៤ ដែលលោកគឺជា អ្នកនយោបាយជនជាតិហុងកុង និងជាមន្ត្រីថ្នាក់ខ្ពស់ប្រចាំហុងកុង។ លោកត្រូវបានគេដាក់នាមថា “៦៨៩” ក៏ព្រោះតែ លោក Leung បានឈ្នះ ក្នុងការបោះឆ្នោត ជាមន្រ្តីថ្នាក់ខ្ពស់ របស់ហុងកុង ដោយទទួលបាន ៦៨៩ សម្លេង។

មន្រ្តីជាន់ខ្ពស់ Leung Chun-ying រូបនេះទទួលបានប្រាក់បៀវត្ស ប្រចាំឆ្នាំចំនួន ៥៧៦,០០០ ដុល្លារអាមេរិក (៤.៥ លានដុល្លារហុងកុង) ។ 

១. លោកនាយករដ្ឋមន្រ្តី Lee Hsien Loong

លោក Lee Hsien Loong កើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៥២ ដែលលោកជា អ្នកនយោបាយជនជាតិសិង្ហបុរី និងជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន នៃប្រទេសសិង្ហបុរី។ លោក Lee បានក្លាយជានាយករដ្ឋមន្រ្តីទីបី ប្រចាំប្រទេស បន្ទាប់ពីទទួលបានការកាប់កាប់គណបក្ស People’s Action Party (PAP) នៅពេលដែល Goh Chok Tong បានលាលែងពីមុខតំណែង។ គួរបញ្ជាក់ផងដែរថា លោក Lee ជាកូនច្បងរបស់ អតីតប្រធានាធិបតីដំបូងបង្អស់ របស់ប្រទេសសិង្ហបុរី Lee Kuan Yew ។

ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ លោក Lee ទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ រហូតដល់ ២,៨៥៦,៩៣០ ដុល្លារអាមេរិក (៣,៨៧០,០០០ ដុល្លារសិង្ហបុរី)។ បន្ទាប់មកនៅដើមឆ្នាំ ២០១២ ដើម្បីឆ្លើយតបទៅនឹងការមិនពេញចិត្ត របស់សារធារណៈជន លោក Lee បានកាត់បន្ថយប្រាក់បៀវត្សប្រចាំឆ្នាំ របស់លោក ២៨% ដែលស្មើនឹង ១.៧ លានដុល្លារអាមេរិក (២.២ លានដុល្លារសិង្ហបុរី)។ តែទោះជាយ៉ាងណា ក៏លោកនៅតែជាមេដឹកនាំ ដែលមានប្រាក់ខែខ្ពស់បំផុត នៅលើពិភពលោក៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦

ប្រាក់ខែខ្ពស់បំផុត របស់បណ្តាមេដឹកនាំពិភពលោក ទាំង ១០ រូប ប្រចាំឆ្នាំ ២០១៦