ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ជក់​គ្រឿងញៀន​២​នាក់ រួមទាំង​​២​នាក់​​កំពុង​រួម​ភេទ​គ្នា​ ក្នុង​បន្ទប់​ខារ៉ាអូខេ​គ្រួសារ​មួយកន្លែង​ ស្ថិត​នៅ​ភូមិ​ធម្ម យុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ធ្វើការចុះ​ឡោម​ព័ទ្ធ និង​ឆែកឆេរ ដែល​ប្រតិ​បត្តិការ​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ កញ្ញា ២០១៦ បន្ទាប់មក ​ត្រូវ​បាន​បញ្ជូនពួកគេ​​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព​ឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​ពី​ប្រជាពលរដ្ឋ​ល្អ និង​សមត្ថកិច្ច​ចម្រុះ​ផង​នោះ ក៏​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​ខារ៉ាអូខេ​គ្រួសារ​ខាង​លើ​ និង​ឆែកឆេរ​តាម​បន្ទប់​នីមួយ​ៗ​ចំនួន​៦​បន្ទប់ ។  ក្នុង​នោះ ក៏​ចាប់ខ្លួន​អ្នក​ជក់​គ្រឿងញៀន​២​នាក់  និង​ដកហូត​ឧបករណ៍​ជក់​មួយ​ចំនួន និង​២​នាក់​ទៀត​កំពុង​រួម​ភេទ​គ្នា ។

លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជាក់​​​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​​បង្ក្រាប​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​​គ្រួសារ​នេះ គឺ​ម្ចាស់ផ្ទះ​មិន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ  ។ មិនតែប៉ុណ្ណោះ ស្ត្រី​ម្នាក់​ជា​ម្តាយ​ម្ចាស់ផ្ទះ​បាន​ស្រែក​ជេរ​ប្រមាថ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​ទៀត​ផង  ដោយ​ចោទ​សមត្ថកិច្ច​ថា ជា​ពួក​ចោរហារយ សំរុកចូល​ផ្ទះ​គាត់​គ្មាន​ការ​អនុញ្ញាត ។ 

ករណី​នេះ ​លោក ឡុ​ង ស៊ី​ថា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​សម្រេច​បិទទ្វារ​ចាក់​បន្ទប់​ទាំង​៦ ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នេះ​ជា​បណ្តោះអាសន្ន ដោយ​ផ្អាក​មិន​ឱ្យធ្វើ​អាជីវកម្ម រង់ចាំ​ការ​សម្រេច​ពី​តុលាការ ។  

ដោយឡែក សមត្ថកិច្ច​មិន​បាន​ប្រាប់​ឈ្មោះ និង​អោយ​ថតរូប​ជនសង្ស័យ​ជក់​គ្រឿងញៀន  និង​ជន​រួម​ភេទ​នោះ​ទេ ដោយ​និយាយ​ថា ជនសង្ស័យ​ទាំងអស់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​បក្សពួក និង​ខ្សែបណ្តាញ​គ្រឿងញៀន​បន្ត​ទៀត ។

សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​ហាង​ខារ៉ាអូខេ​គ្រួសារ​មួយ​នេះ​ឱ្យ​ដឹង​ថា កន្លង​មក នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នេះ មាន​សិស្សសាលា​ជា​ច្រើន​នាក់ ក្នុង​១​ថ្ងៃ​ៗ​មក​ច្រៀង​លេង​កម្សាន្ត និង​មួយ​ចំនួន​ជក់​គ្រឿងញៀន និង​មួយ​ចំនួន​ទៀត​បាន​យក​គូស្នេហ៍​មក​រួម​ភេទ​នៅ​ក្នុង​បន្ទប់​បែប​នេះ​យូរហើយ រឿង​អី​មិន​ល្បី​ដល់​សមត្ថកិច្ច​ចុះ​បង្ក្រាប?