ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ជក់​គ្រឿងញៀន​២​នាក់ រួមទាំង​​២​នាក់​​កំពុង​រួម​ភេទ​គ្នា​ ក្នុង​បន្ទប់​ខារ៉ាអូខេ​គ្រួសារ​មួយកន្លែង​ ស្ថិត​នៅ​ភូមិ​ធម្ម យុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ព្រះរាជអាជ្ញា​រង​ខេត្ត​ ធ្វើការចុះ​ឡោម​ព័ទ្ធ និង​ឆែកឆេរ ដែល​ប្រតិ​បត្តិការ​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ កញ្ញា ២០១៦ បន្ទាប់មក ​ត្រូវ​បាន​បញ្ជូនពួកគេ​​ទៅ​កាន់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព​ឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​ ពី​ប្រជាពលរដ្ឋ​ល្អ និង​សមត្ថកិច្ច​ចម្រុះ​ផង​នោះ ក៏​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​ ខារ៉ាអូខេ​គ្រួសារ​ខាង​លើ​ និង​ឆែកឆេរ​តាម​បន្ទប់​នីមួយ​ៗ​ចំនួន​៦​បន្ទប់ ។ ក្នុង​នោះ ក៏​ចាប់ខ្លួន​អ្នក​ជក់​គ្រឿងញៀន​២​នាក់ និង​ដកហូត​ឧបករណ៍​ជក់​មួយ​ចំនួន និង​២​នាក់​ទៀត​កំពុង​រួម​ភេទ​គ្នា ។

លោកនាយ​ការិយាល័យ​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​បញ្ជាក់​​​ថា នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​​បង្ក្រាប​នៅ​ក្នុង​ ហាង​ខារ៉ាអូខេ​​គ្រួសារ​នេះ គឺ​ម្ចាស់ផ្ទះ​មិន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ ។ មិនតែប៉ុណ្ណោះ ស្ត្រី​ម្នាក់​ជា​ម្តាយ​ម្ចាស់ផ្ទះ​ បាន​ស្រែក​ជេរ​ប្រមាថ​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ​ទៀត​ផង ដោយ​ចោទ​សមត្ថកិច្ច​ថា ជា​ពួក​ចោរហារយ សំរុកចូល​ផ្ទះ​គាត់​គ្មាន​ការ​អនុញ្ញាត ។

ករណី​នេះ ​លោក ឡុ​ង ស៊ី​ថា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​សម្រេច​បិទទ្វារ​ចាក់​បន្ទប់​ទាំង​៦ ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នេះ​ជា​បណ្តោះអាសន្ន ដោយ​ផ្អាក​មិន​ឱ្យធ្វើ​អាជីវកម្ម រង់ចាំ​ការ​សម្រេច​ពី​តុលាការ ។

ដោយឡែក សមត្ថកិច្ច​មិន​បាន​ប្រាប់​ឈ្មោះ និង​អោយ​ថតរូប​ជនសង្ស័យ​ជក់​គ្រឿងញៀន និង​ជន​រួម​ភេទ​នោះ​ទេ ដោយ​និយាយ​ថា ជនសង្ស័យ​ទាំងអស់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​បក្សពួក និង​ខ្សែបណ្តាញ​គ្រឿងញៀន​បន្ត​ទៀត ។

សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​ហាង​ខារ៉ាអូខេ​គ្រួសារ​មួយ​នេះ​ឱ្យ​ដឹង​ថា កន្លង​មក នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នេះ មាន​សិស្សសាលា​ជា​ច្រើន​នាក់ ក្នុង​១​ថ្ងៃ​ៗ​មក​ច្រៀង​លេង​កម្សាន្ត និង​មួយ​ចំនួន​ជក់​គ្រឿងញៀន និង​មួយ​ចំនួន​ទៀត​បាន​យក​គូស្នេហ៍​ មក​រួម​ភេទ​នៅ​ក្នុង​បន្ទប់​ បែប​នេះ​យូរហើយ រឿង​អី​មិន​ល្បី​ដល់​សមត្ថកិច្ច​ចុះ​បង្ក្រាប?

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ ខណៈ​កំពុង​រួម​ភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៨ និង​៥០​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ កន្លងទៅ ស្ថិត​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​ក្នុងភូមិ​ថ្មី ក្រុម​៨ ភូ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹ​ថា ជន​រង​គ្រោះ​ឈ្មោះ ECKARO JOACHIM អាយុ​៦៤​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ។ ចំណែក​ម្ចាស់​ហាង​ខារ៉ាអូខេ​ឈ្មោះ ថៃ កូ​ឡាប ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។

ក្រោយ​ពី​ការ​ពិនិត្យ​របស់​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា ស្លាប់​ដោយសារ​គាំងបេះដូង​។

ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើការ​រិះគន់​ថា មក​ពី​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ ទើប​មុខរបរ​រកស៊ី​ផ្លូវភេទ​នេះ​អាច​បើក​បាន​ទាំង​រលូន ដោយ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​, អាហារ​ដ្ឋា​ន និង​ខារ៉ាអូខេ ហើយ​ទាល់តែ​មាន​ហេតុការណ៍​បែប​នេះ ទើប​បែកធ្លាយ​ថា ក្នុង​ហាង​នោះ​មាន​សេវា​ផ្លូវភេទ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន

ដល់.កហើយ! ចុះទៅខារ៉ាអូខេគ្រួសារ អាកំពុងរួមរ័កគ្នា​ក៏មាន អាកំពុងជក់​ក៏មាន