ស៊ូ ឈី អាយុ ៤០ ឆ្នាំហើយ តែចរឹតដូចជាមិនចាស់តាមអាយុសោះ

6 Videos


ថ្មីៗនេះតារាសម្តែងតៃវ៉ាន់ លោក យ៉ាង យូជូ ហៅ (Tony Yang) បានបង្ហោះរូបថតមួយសន្លឹកដែល ថតរួមជាមួយនាង ស៊ូ ឈី ដោយនៅក្នុងរូបថតនោះ គឺនាង ស៊ូ ឈី ទោះជាបានរៀបការហើយក្តី តែមើលទៅ ហាក់ដូចជាក្មេងស្រីដែលមានអត្តចរឹតកូនក្មេងនៅឡើយ ដោយនាងបានធ្វើមុខក្រមិចក្រមើមដាក់កញ្ចក់ម៉ាស៊ីន ថតគួរឲ្យខ្នាញ់ ។

នៅពីក្រោយនាង ដែលមើលឃើញតែភ្នែក និង ថ្ងាសនោះ គឺលោក Tony Yang ហើយលោក Renault ដែលឈរនៅពីក្រោយខ្នងដែរនោះសើចយ៉ាងក្អាកក្អាយ ។ បន្ទាប់មកលោក ហ្វេង តើលូន ហៅ (Stephen Fung) ដែលត្រូវជាស្វាមីរបស់នាងនោះក៏បាន Share រូបនេះបន្តអមដោយសារសរសេរថា «គួរឲ្យបេតីក្រៃលែង» ។
ស៊ូ ឈី អាយុ ៤០ ឆ្នាំហើយ តែចរឹតដូចជាមិនចាស់តាមអាយុសោះ
បន្ទាប់មកក៏មានមិត្តអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះសារដោយសរសេរថា «ចាប់ផ្តើមមានពន្លឺដ៏ត្រចះត្រចង់ក្នុងការស្រឡាញ់គ្នា ហើយ» ។ « Stephen លោកឆាប់គ្រប់គ្រងប្រពន្ធលោក ព្រោះថ្មីៗនេះនាងគិតតែពីបង្ហោះរូបផ្ទាល់ខ្លួន » ។ «បង្ហាញនៃក្តីស្រឡាញ់យ៉ាងស្អិតល្មួតបែបនេះ ចូរកុំបញ្ឈប់ឲ្យសោះ» ៕ គ ឡេង
ស៊ូ ឈី អាយុ ៤០ ឆ្នាំហើយ តែចរឹតដូចជាមិនចាស់តាមអាយុសោះស៊ូ ឈី អាយុ ៤០ ឆ្នាំហើយ តែចរឹតដូចជាមិនចាស់តាមអាយុសោះ