Ronaldo ​វិល​មក​ទីលាន​វិញ​លើក​ដំបូង​ថ្ងៃ​នេះ ក្រោយ​ជា​ពី​របួស

Cristiano Ronaldo នឹង​លេង​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​សម្រាប់​រដូវ​កាល​ថ្មី​ ក្រោយ​អវត្តមាន​ពី​ទីលាន​មួយ​រយៈ​ដោយ​សារ​របួស ​ចាប់​តាំង​ពី​ចប់​ព្រឹត្តិការណ៍​អឺរ៉ូ​មក។​

 

 Ronaldo ​វិល​មក​ទីលាន​វិញ​លើក​ដំបូង​ថ្ងៃ​នេះ ក្រោយ​ជា​ពី​របួសCristiano Ronaldo យំពេលរបួសនៅអឺរ៉ូ

 

Real Madrid ត្រូវ​ប៉ះ​ Osasuna នៅ​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣​របស់​ខ្លួន​ តែ​ជា​ប្រកួត​ដំបូង​របស់​ពួក​គេ​ដែល​មាន​ Ronaldo បន្ទាប់​ពី​ជ័យ​ជម្នះ​២​ប្រកួត​ដំបូង​ ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​ខកខាន ​ព្រោះ​ជាប់​សម្រាក​ព្យាបាល​របួស​ជង្គង់​ ពេល​ប៉ះ​ទង្គិច​ជាមួយ​ កីឡាករ​បារាំង​ Dimitri Payet។

 

ពាក់​ព័ន្ធ​នឹង​ការ​វិល​មក​វិញ​របស់​អ្នក​នាំ​លេង​សញ្ជាតិ​ព័រទុយហ្គាល់​ លោក Zinedine Zidane ឲ្យ​ដឹង​ថា៖ “ពួក​យើង​រីករាយ​ដែល​បាន​ Ronaldo ត្រឡប់​មក​វិញ។ នេះ​គឺ​ជា​ប្រកួត​ដំបូង​របស់​គេ​នៅ​រដូវ​កាល​នេះ បន្ទាប់​ពី​អវត្តមាន​ចំនួន​៦០​ថ្ងៃ​”៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC