តើ​បឹង​កេត​អង្គរ​អាច ​លើក​ពាន​Cambodian League លើក​ទី​ពីរ​ ក្នុង​ប្រវត្តិសាស្ត្រ​បាន​អត់?

ក្រុមបឹងកេតអង្គរ នឹងត្រូវជួបជាមួយក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)បិទរដូវកាលក្នុងវេលម៉ោង ៦ និង០០នាទីល្ងាចហ្នឹង ហើយនេះជាការប្រកួតដែលបឹងកេតអង្គរត្រូវការឈ្នះដោយខានមិនបាន ដើម្បីលើកពានក្នុងរដូវកាល២០១៦។កាលពីយប់មិញ ក្រុមគូរប្រជែងពាន ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបដោយលទ្ធផល៤ទល់១ហើយជ័យជម្នះនេះ ធ្វើឲ្យក្រុមទ័ពមានពិន្ទុលើសបឹងកេត២ពិន្ទុ និងចាំអ៊ុតមើលការប្រកួតបិទរដូវកាលនេះតែម្ដង។ ប្រសិនបើបឹងកេតចាញ់ឬស្មើនោះ ពួកគេនឹងក្លាយជាម្ចាស់ពាន Cambodian League ។

តើ​បឹង​កេត​អង្គរ​អាច ​លើក​ពាន​Cambodian League លើក​ទី​ពីរ​ ក្នុង​ប្រវត្តិសាស្ត្រ​បាន​អត់?

ផ្ទុយទៅវិញបើបឹងកេតឈ្នះ ពួកគេគ្មានឱកាសគ្រងពានលីកកំពូលកម្ពុជារដូវកាលនេះ ហើយមានតែប្រឹងឆ្នាំក្រោយទៀតប៉ុណ្ណោះ។បឹងកេតនឹងត្រូវអវត្តមានកីឡាករសំខាន់ៗច្រើននាក់មានខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា ដែលករណីនេះលោកប្រាក់ សុវណ្ណរ៉ាធ្លាប់និយាយថាអាចប៉ះពាល់នៅតំបន់ប្រយុទ្ធខ្លះដែរ។ ខ្សែការពារ ហុង ផេង និងខ្សែបម្រើសញ្ជាតិជប៉ុន Wada ក៏ត្រូវអវត្តមាន ប៉ុន្តែយ៉ាងណានេះជាឱកាសមាសសម្រាប់លោកហើយ ត្រូវតែក្រសោបយកឲ្យបាន។ ចំណែកខាងប៉ូលិសវិញ ក្នុងការប្រកួតនេះ ពេញជើងល្អណាស់ហើយពួកគេក៏មិនចង់ឲ្យអ្នកគាំទ្រខកចិត្តនោះដែរ ខណៈទម្រង់លេងរបស់ពួកគេមួយរយៈចុងក្រោយនេះ ឡើងជើងគ្រាន់បើមកវិញផងដែរ។

ក្រៅពីគូរពិសេសខាងលើមានគូរផ្សេងទៀតត្រូវប្រកួតបិទរដូវកាលនៅថ្ងៃនេះដែរគឺ៖ ក្រុមណាហ្គាវើល ប៉ះខេមបូឌានថាយហ្គ័រ ពហុកីឡដ្ឋានជាតិ វេលាម៉ោង៣:៣០នាទីនិង វេស្ទើនប៉ះស៊ីម៉ាក់នៅម៉ោង ៣:៣០នាទីរសៀល នៅកីឡដ្ឋានវេស្ទើន ៕

ប្រភព ៖ businesskh

  • តើ​បឹង​កេត​អង្គរ​អាច ​លើក​ពាន​Cambodian League លើក​ទី​ពីរ​ ក្នុង​ប្រវត្តិសាស្ត្រ​បាន​អត់?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:កំសាន្ត
Tags: