ជប៉ុនមានបំណង នាំរថភ្លើងបែបទំនើបមករាជ​ ធានីភ្នំពេញ

មន្ត្រីជាន់ខ្ពស់នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍របស់ជប៉ុន បានលើកឡើងថា ជប៉ុន ចង់ជួយកម្ពុជាដើម្បីសាងសង់បណ្តាញរថភ្លើងស្វ័យប្រវត្តិ យូរីកាម៉ូម៉ិ ក្នុងគោលបំណងជួយ បញ្ចៀសការ កក ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ។

លោក កាវ៉ាហ្គូជី អ៊ីហ្ស៊ូមី ប្រធានការិយាល័យផែនការដឹកជញ្ជូនក្នុងទីក្រុងនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនបានឲ្យអ្នកសាពត៌មានកម្ពុជាដឹងថា រដ្ឋាភិបាលជប៉ុនត្រៀមជួយកម្ពុជាជានិច្ចក្នុងការ ដាក់ឲ្យដំណើរ ការរថភ្លើងប្រភេទយូរីកាម៉ូម៉ិ ( Yurikamome ) នេះពីកណ្តាលរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ។

ជប៉ុនមានបំណង នាំរថភ្លើងបែបទំនើបមករាជ​ ធានីភ្នំពេញ

លោក អ៊ីហ្ស៊ូមី បានឱ្យដឹងថា ភាគីជប៉ុនបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា រួមទាំងលោកអភិបាលរាជធានីភ្នំពេញផងដែរ ។ បច្ចុប្បន្នភ្នាក់ងារសហប្រតិបត្តិការកម្ពុជាជប៉ុនចៃកា( JICA) កំពុងតែសិក្សា ហើយលោករំពឹងថា អ្វីៗនឹងដំណើរការទៅមុខដើម្បីរួម ចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ ។ទាក់ទងនឹងទឹកប្រាក់វិនិយោគ អ្នកជំនាញជប៉ុនរូបនេះមិនបានវាយតម្លៃយ៉ាងណានោះឡើយពីព្រោះលោក មើលផែនការមេនិងការស្ទង់មតិជាមុនសិន ។ សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងមកនេះ លោកទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការកកស្ទះចរាចរណ៍មិន ត្រឹមតែ ជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញទេ តែវាជាកត្តារារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាផង ដែរ ។

ជប៉ុនមានបំណង នាំរថភ្លើងបែបទំនើបមករាជ​ ធានីភ្នំពេញ

លោកក៏បានបង្ហើបផងដែរថា ជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងសិក្សាលើគម្រោង «រថភ្លើងស្វ័យប្រវត្តិ» ពីភ្នំ ពេញទៅព្រលានយន្តហោះអន្តរជាតិ ៕

ប្រភព ៖ pmhotnews

  • ជប៉ុនមានបំណង នាំរថភ្លើងបែបទំនើបមករាជ​ ធានីភ្នំពេញ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:កំសាន្ត
Tags: