គួរឱ្យ​ញញើត​! ជំងឺ​សាហាវ​ទាំង ៥ នេះបង្កឡើង​ដោយ​ការ​ញៀន​គ្រឿង​ស្រវឹង​

    ​មាន​មនុស្ស​ច្រើនណាស់​កំពុង​យក​ជីវិត​របស់​ខ្លួនឯង​ដាក់​ក្នុង​គ្រោះថ្នាក់​ដោយសារតែ​ស្រា​មួយ​កែវ​។ មនុស្ស ៦៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​សុរ​បរ​បស់​ប្រទេស​អាមេរិក​កំពុងតែ​ផឹក​គ្រឿង​ស្រវឹង ស្រា ឬ​ស្រា​បៀរ​ជាប្រចាំ​។​

​    ​អ្នកជំនាញ​អះអាងថា ការផឹក​ហួសប្រមាណ​ជាមួយនឹង​ជាតិ​ស្រវឹង​នឹងមាន​ផល​អាក្រក់​ដល់​សុខភាព​។ ក្រៅពីនេះ បើ​អ្នក​ផឹក​វា​ជាប្រចាំ​អ្នក នឹង​ប្រឈមមុខ​ជំងឺ​កាច​សាហាវ​ទាំង​ប្រាំ​ដូចខាងក្រោម​៖

​    ​១. មហារីក​
​    ​ជាតិ​អាល់កុល​អាច​បណ្ដា​ឱ្យ​កើត​មហារីក​បាន ហើយ​វា​ធ្វើឱ្យ​កើត​មហារីក​ដូចជា​៖
​    ​- មហា​ក្បាល​
​    ​- មហារីក ក​
​    ​- មហារីក​បំពង់​អាហារ​
​    ​- មហារីក​ថ្លើម​
​    ​- មហារីក​សុដន់​
​    ​- និង មហា​រី​ពោះវៀនធំ​។​

​    ​ជាតិ​អាល់កុល​នឹង​បង្អាក់​ដំណើរការ​រាងកាយ​របស់​អ្នក​មិនឱ្យ​ស្រូបយក​សារធាតុចិញ្ចឹម ដែល​រាងកាយ​ត្រូវការ ជាហេតុ​ធ្វើឱ្យមាន​មហារីក​ផ្សេងៗ​កើតឡើង​។​

​    ​២. ជំងឺ​ពុក​ឆ្អឹង​
​    ​អ្នកជំនាញ​និយាយថា​ការផឹក​ជាតិ​អាល់កុល ២ កែវជា​ប្រចាំ អ្នកនឹង​មាន​ផល​អវិជ្ជមាន​លើ​លំពែង ដែលជា​សរីរាង្គ​ឆ្លើយតប​ទៅនឹង​ការ​ស្រូបយក​កាល់ស្យូម​ក្នុង​សរីរៈ​សព៌ាង្គកាយ​។ ប្រសិនបើ​អ្នក​មិនមាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ក្នុង​សរីរៈ​សព៌ាង្គកាយ​ទេ អ្នក​នឹងត្រូវ​ប្រឈមមុខ​ខ្សោយ និង​ពុក​ឆ្អឹង​។​

​    ​៣. ជំងឺ​ធ្លាក់​ទឹកចិត្ត​
​    ​ប្រសិនបើ​អ្នក​គិតថា​ស្រា​ជួយ​ជំរុញ​សុខភាព​របស់​អ្នក វា​នឹង​ធ្វើឱ្យ​អ្នក​ខូច​សរីរៈ​សព៌ាង្គកាយ​ទ្វេ​រដង​។ អ្នក​មិនអាច​យក​ស្រា​ធ្វើជា​ថ្នាំ​បំបាត់​ការ​ធា្ល​ក់​ទឹកចិត្ត​បានទេ វា​ជា​អ្នក​នាំឱ្យ​អ្នក​បាក់​ទឹកចិត្ត​ថែម​ទៅវិញ​ទេ​។​

​    ​៤. ខ្វះ​ជាតិ​ទឹក​
​    ​នៅពេលដែល​អ្នក​ចាប់ផ្ដើម​ផឹក​វា អ្នកនឹង​ចាប់ផ្ដើម​ដំណើរការ​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ខណៈដែល​អ្នក​កំពុង​ផឹក​វា អ្នកនឹង​កំពុង​ធ្វើឱ្យ​ខ្លួនឯង​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ដូចគ្នា​។​

​    ​ការខ្វះ​ជាតិ​ទឹកនឹង​បណ្ដាលឱ្យ​អ្នក​ឡើង​សម្ពាធ​ឈាម និង​បេះដូង​លោត​ញាប់ ហើយ​វា​ក៏​ធ្វើឱ្យ​យើង​ពិបាក​គេង ទល់លាមក និង​វិលមុខ​ដែរ​។​

​    ​៥. ខូច​ថ្លើម​
​    ​ចំណុច​នេះ​មិនបាច់​និយាយ​ច្រើន​ទេ ផឹកស្រា​ច្រើន​រមែង​កើត​ជំងឺថ្លើម​គឺ​ត្រឹមត្រូវ​ណាស់​៕