ដេវីត អៀន​ជាមួយ​តារា​ថៃ បាន​ត្រឹម​សើច​ញឹមៗ

តារា​ចម្រៀង ងួន ចាន់ដេវីត ត្រូវ​​បាន​តារាចម្រៀង​ថៃ​មាឌដំរី Kratai ធ្វើ​ឲ្យ​អៀន​ងាក​មុខ​ចេញ ដោយ​សារ​តារា​ចម្រៀងស្រី​រូប​នេះ ប្រាប់​ទស្សនិកជន​ថា ដេវីត ជា​ប្ដី​របស់​នាង។

 

ដេវីត អៀន​ជាមួយ​តារា​ថៃ បាន​ត្រឹម​សើច​ញឹមៗ

 

ដេវីត ​និង​តារា​ចម្រៀង​ល្បី​ៗ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត បាន​ចូល​រួម​ក្នុង​តន្ត្រី​របស់​ស្រាបៀ​មួយ​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​តារា​ចម្រៀង​ថៃ Kratea និង Kratai ចូល​រួម​ផង។ តាម​វីដេអូ ដែល​គេ​ផុស​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​បញ្ចប់​កម្មវិធី ដែល​តារា​ចម្រៀង​ទាំង​អស់​ជួប​គ្នា ពិធីករ ជា វិបុល បាន​ណែនាំ​តារា​ខ្មែរ​ និង​ថៃ អោយ​ស្គាល់​គ្នា។

 

ស្រាប់​តែ​ពេល​នោះ តារា​ចម្រៀង​ថៃ​មាន​ម៉ាប់ Kratai បាន​និយាយ​ជា​ភាសា​អង់គ្លេស​ពី​ ដេវីត ប្រាប់​ទស្សនិកជន​ថា “គាត់​ជា​ស្វាមី​ខ្ញុំ”។ រំពេច​នោះ ដេវីត មិន​បាន​និយាយ​មួយ​ម៉ាត់​ទេ ប៉ុន្តែ​ផ្ដើម​ប្រែ​ទឹក​មុខ​អៀន សើច​ញឹម​ៗ​ មិន​ហ៊ាន​មើល​មុខ​តារា​ចម្រៀង​ថៃ​ចំ​ឡើយ ។ បន្ថែម​ពី​លើ​នេះ បន្ទាប់​ជម្រាប​លា តារា​ថៃ​ដដែល​បាន មក​ឳប​ ដេវីត ទៀត​ផង

 

ពាក់​ព័ន្ធ​បញ្ហា​នេះ តារា​ចម្រៀង ងួន ចាន់ដេវីត មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ។ ដោយ​ទូរសព្ទ​របស់​លោក មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​បាន៕

 

 

អត្ថបទ៖ ទារិកា