កម្មវិធីយប់មិញ ​​សុទ្ធតែស្រីស្អាត និងប្រុសសង្ហារ​

រាជធានីភ្នំពេញ​៖ តារាចម្រៀង​លំដាប់​យុវវ័យ​ជា​ច្រើន​រូប បាន​​បង្ហាញ​ភាព​រីករាយ​ក្នុង​ពិធី​គម្រប់​ខួប​១០​ឆ្នាំ​​របស់​ហាង​ «វី​ហ្វ្រេ​ន​» ​ជា​ហាង​មួយ​​មានការ​ពេញ​និយម​​ពី​សំណាក់​អតិថិជន​ ជា​ពិសេស​តារា​ល្បីឈ្មោះ​នៅ​កម្ពុ​ជា ​នាំ​គ្នា​គាំទ្រ​និង​ឧស្សាហ៍​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ ​នៅ​កន្លែង​លំដាប់​នោះ​ដែរ​ ។

​ពិធី​ខួប​នេះ ​បាន​រៀបចំ​កាលពី​រាត្រី​ថ្ងៃ​ទី​០៩​ កញ្ញា​ ឆ្នាំ​២០១៦​ ដែល​មានការ​ចូលរួម​ដោយ​តារា​ជា​ច្រើន ​បង្ក​កម្មវិធី​ឱ្យ​រឹត​តែ​ជក់ចិត្ត​។​អ្វី​ដែល​សំខាន់​ការ​រៀបចំ​ខួប​ដប់​ឆ្នាំ​នៃ​អាជីវកម្ម​មួយ​នេះ​ ក៏​​ជា​ការ​រៀបចំ​ស្រប​ពេល​មួយ​ចំ​ថ្ងៃ​ពិ​សេ​សេ ​ត្រូវជា​ថ្ងៃ​ខួបកំណើត​ថៅកែ​ហាង​វ័យក្មេង​គឺ​លោក​ចេ​ង វ​ណ្ណា ​ផង​ដែរ​ ។

​ក្រៅពី​មាន​តារា​ផ្ញើ​សា​ជូន​ពរ ក៏​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​រីករាយ​ជា​ច្រើន​ ដូច​ជា​ចម្រៀង​ឆាកកំប្លែង​របស់​ក្រុម​ភេទ​ទី​៣ ​និង​ការ​ចាប់​រង្វាន់​ជូន​អតិថិជន​ ដោយ​រង្វាន់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ ស៊េររី​ទំនើប​មួយ​គ្រឿង ​និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។