Zlatan ថា​អ្វី​ដែល​នឹក​បំផុត​កាល​នៅ​ PSG គឺ​ប្រាក់ខែ​

Zlatan Ibrahimovic បាន​ឆ្លើយ​សំនួរ​ជា​មួយ​អ្នក​សារព័ត៌មាន​ថា​ រឿង​តែ​មួយ​គត់​ ដែល​ធ្វើ​ឲ្យ​​ខ្លួន​នឹក​ចំពោះ​ ក្លឹប​ Paris Saint-Germain គឺ​ប្រាក់​ពលកម្ម​របស់​គេ ​ដ៏ច្រើន​កាល​លេង​នៅ​ទីនោះ។

 

 Zlatan ថា​អ្វី​ដែល​នឹក​បំផុត​កាល​នៅ​ PSG គឺ​ប្រាក់ខែ​Zlatan Ibrahimovic

 

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​​ចាកចេញ​ពី​ PSG ​ចុង​រដូវ​កាល​មុន ​ដោយសារ​​ផុត​កុងត្រា​ហើយ​បាន​ទៅ​ចូល​រួម​ជាមួយ​ Manchester United។ រយៈ​ពេល​៤​ឆ្នាំ​រួម​រស់​ជាមួយ​ក្លឹប​អ្នកមាន​របស់​បារាំង​ Zlatan បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​ ៤​ដង​ រួម​ទាំង​ការ​បំបែក​កំណត់ត្រា​ជាច្រើន​ដូច​ជា​ ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ និង​ជា​អ្នក​ស៊ុត​ ៣​គ្រាប់​ក្នុង​១​ប្រកួត​លឿន​បំផុត​ (Hat-trick)។

 

យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​សួរ​ថា​ តើ​អ្វី​ធ្វើ​ឲ្យ​កីឡាករ​វ័យ​ ៣៤ឆ្នាំ​នឹក​បំផុត​ពី​ PSG? Zlatan Ibrahimovic បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖ “ខ្ញុំ​នឹក​ប្រាក់​ខែ​​ចុង​ក្រោយ​របស់​ខ្ញុំ​កាល​នៅ​ទីនោះ។ វា​ជា​អ្វី​ដែល​ខ្ញុំ​នឹក”៕

 

Zlatan ថា​អ្វី​ដែល​នឹក​បំផុត​កាល​នៅ​ PSG គឺ​ប្រាក់ខែ​

 

​ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal