យុទ្ធនាការស្វែងរកជីវិតមនុស្សក្រៅភពជិតដំណើរការហើយ

6 Videos


ប្រសិនបើមានការពិតទាក់ទិននឹងជីវិតមនុស្សក្រៅភព ប្រទេសចិនចង់ក្លាយជាប្រទេសដំបូងគេដែលអាចដឹងពីរឿងនេះ ។

យុទ្ធនាការស្វែងរកជីវិតមនុស្សក្រៅភពជិតដំណើរការហើយ

កាលពីខែកក្កដាកន្លងទៅនេះស្ថានីយ៍វិទ្យុទាញរលកធាតុអាកាសធំជាងគេលើលោក ត្រូវបានសាងសង់ឡើងដោយជោគជ័យនៅតំបន់ Guizhou ។ យ៉ាងណាក្តីនៅក្នុងខែកញ្ញានេះវានឹងចាប់ផ្តើមដំណើរការជាលើកដំបូង ហើយគេសង្ឃឹមថា វានឹងអាចសម្រេចគោលដៅដែលគេបង្កើតវាឡើង គឺអាចរកឃើញជីវិតមនុស្សក្រៅភព ។

ប្រទេសចិនក៏ថែមទាំងបានបង្កើតច្បាប់ថ្មីដែលហាមឃាត់មិនឲ្យចូលចម្ងាយ ១០ គីឡូម៉ែត នៅតំបន់ជុំវិញទីនោះផងដែរ ។ វាជាសំណង់ដ៏ពិសេសមួយដែលអាចនឹងឈានរកការពិតនាពេលខាងមុខដែលប្រជាជនជុំវិញពិភពលោកទាំងអស់កំពុងរង់ចាំអ៊ុតមើលលទ្ធផលរបស់វា ។

យុទ្ធនាការស្វែងរកជីវិតមនុស្សក្រៅភពជិតដំណើរការហើយ

វានឹងបកស្រាយសំណួរដែលចោទឡើងជាច្រើនទសវត្សរ៍កន្លងមកនេះ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នា ៕

ថាវរិទ្ធ ( ប្រភព ៖ សៀងហៃ អ៊ីស )

 យុទ្ធនាការស្វែងរកជីវិតមនុស្សក្រៅភពជិតដំណើរការហើយ