បង្កៃកាមេរ៉ាទុកមើលចោរ បែរជាថតជាប់… (Video)

សង្គមអនឡាញថៃបាននាំគ្នា Share ឃ្លីបវីដេអូមួយពី account ហ្វេសប៊ុកឈ្មោះ ធនណាវ៉ាត់ បុរៈខន និង ខ្លឹមសារថា «ដំឡើងកាមេរ៉ាទុកមើលចោរ… តែមានឯណា ព្រឺក្បាលខ្ញាកៗ មិននឹកស្មានដល់ បែរជាថតជាប់ខ្មោចអុកឡុកចង្រ្កានបាយ ដោយឃើញកង់ខាងក្រោយដែលទុកចោល វិលខ្លួនឯង ដូចមានមនុស្សអង្គុយធាក់ ។

បន្ទាប់ពីនោះ ស្រាប់តែកំប៉ុងនៅលើគ្រែប្ញស្សីរមៀលធ្លាក់ដោយខ្លួនឯងទៀត ប្រហាក់ប្រហែលនឹងមនុស្សទាត់កំប៉ុងដូច្នោះដែរ រហូតធ្វើឱ្យម្ចាស់ផ្ទះភ្ញាក់ករញ៉ាងទាំងកណ្តាលអ្រធាត្រ ក៏បើកទ្វារចេញមកមើល តែមិនឃើញមានអ្វី ក៏ឆ្ងល់នឹងហេតុការណ៍នេះ ។

ឃ្លីបវីដេអូនេះ មិនបានបញ្ជាក់ថាជាទីកន្លែងណាទេ តែឈ្មោះ account Facebook ជាឈ្មោះប្រជាជនថៃ វាបានបង្ហាញនូវហេតុការណ៍ចម្លែក ដែលម្នាក់ៗអាចនឹងគិតទៅលើ «ខ្មោចលងតែម្តង» ៕ ពិស្សុត (ធីញូវ)

ប្រភព៖ មតិអ្នក


បង្កៃកាមេរ៉ាទុកមើលចោរ បែរជាថតជាប់… (Video)

ចាប់បានស្តេចពស់វែក «King Cobra» ទម្ងន់ ១១ គ.ក្រ នៅភាគខាងជើងចិន

បង្កៃកាមេរ៉ាទុកមើលចោរ បែរជាថតជាប់… (Video)

វីដេអូដ៏រន្ធត់! បោះទម្លាក់សត្វឆ្កែចូលធុងទឹកក្តៅទាំងរស់ មុនពេលភ្លះសាច់លក់នៅចិន (Video Inside)