ឃើញខ្ចីៗញ៉ិញអីចឹង កុំច្រឡំថាជានារីរកស៊ីផ្លូវកំសាន្តណ៎ា!! តាមពិតពួកនាង… (Video Inside)

អ្នកដំណើរនៅក្នុងទីក្រុង Kazan ប្រទេសរុស្ស៊ី បានមានការតក់ស្លុតជាខ្លាំង នៅពេលប្រទះនឹងនារីវ័យៗក្មេង១ក្រុម ធ្វើសកម្មភាពបញ្ឈប់រថយន្តរបស់ពួកគេនៅលើដងផ្លូវ ហើយសុំលុយដើម្បីទិញសម្លៀកបំពាក់ ខណៈពួកនាងស្ថិតក្នុងស្ថានភាពមានតែខោអាវទ្រនាប់ប៉ុណ្ណោះនោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅយប់មួយ ស្ថិតក្នុងរដ្ឋធានី Kazan សាធារណរដ្ឋ Tatarstan ប្រទេសរុស្ស៊ី ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា នារីទាំងនោះបានបញ្ឈប់រថយន្ត និងស្នើសុំអ្នកបើកបរក្នុងម្នាក់នូវសាច់ប្រាក់ចំនួន ១០០ រូប្លិ៍ (ស្មើនឹង ១.៥៤ ដុល្លារ) ដើម្បីទិញសម្លៀកបំពាក់ ។ តាមការឲ្យដឹង នេះគឺជាតម្រូវការមួយរបស់ហាងសម្លៀកបំពាក់មួយកន្លែងនៅក្នុងទីក្រុង Kazan ដូច្នេះ អតិថិជនអាចទិញសម្លៀកបំពាក់ក្នុងតម្លៃថោក ។

នារីម្នាក់ក្នុងចំណោមនោះ បាននិយាយខណៈពេលបញ្ឈប់រថយន្តថាៈ “តើលោកមានប្រាក់ ១០០ រូប្លិ៍ ដែរឬទេ? ខ្ញុំពិតជាត្រូវវាដើម្បីទិញខោអាវ១កំប្លេ ។ នេះជាតម្រូវការណា៎!! សូមលោកមេត្តាជួយពួកយើងផង” ។

ទោះជាយ៉ាងណា យោងតាមប្រព័ន្ធផ្សាយក្នុងតំបន់ នោះហេតុផលពិតប្រាកដរបស់ក្រុមនារីវ័យក្មេងទាំងនេះ ដែលស្រាតខោអាវបង្ហាញខ្លួននៅលើដងផ្លូវ ដើម្បីសុំលុយបែបនេះ គឺមិនគ្រាន់តែសម្រាប់ពួកនាងទិញសម្លៀកបំពាក់តម្លៃថោកប៉ុណ្ណោះទេ គឺក៏សម្រាប់ពួកនាងចូលរួមក្នុងសិក្ខាសាលាដែលធ្វើឡើងនៅក្នុងតំបន់ ដើម្បីបង្រៀនស្ត្រីៗពីរបៀបស្វែងរកប្តីផងដែរ ។

គួបញ្ជាក់ផងដែរថា នារីទាំងនេះត្រូវបង់ប្រាក់ ២៥,០០០ រូបិ៍្ល (ប្រហែល ៣៨៦ ដុល្លារ) ដើម្បីចូលរួមនៅក្នុងសិក្ខាសាលា ដែលធ្វើឡើងកាលពី៣ថ្ងៃមុននេះ ។

យ៉ាងណាមិញ ក្រោយរឿងរ៉ាវនេះត្រូវបានបង្ហោះចូលបណ្តាញសង្គម, អ្នកលេងអ៊ីនធើរណេតជាច្រើន បានសម្តែងនូវការតិះដៀលថាៈ “នារីទាំងនេះស្លៀកខោអាវទ្រនាប់បញ្ឈប់រថយន្តគេនៅលើដងផ្លូវ ដើម្បីសុំលុយបែបនេះ គឺពុំអាចទទួលយកបាននោះទេ, បើទោះជាហេតុផលអ្វីក៏ដោយ”

អ្នកលេងម្នាក់ Comment លើកឡើងថាៈ “ពួកគេជាមនុស្សល្ងីល្ងើគ្មានខួរក្បាលគិតមែន!!!”

ចុះប្រិយមិត្តយើងវិញ តើមានយោបល់យ៉ាងយល់ឃើញយ៉ាងណាដែរ ?


Related Posts