ហេតុតែ​ចង់​គេច​ពី​ប្រពន្ធ ប្តី​ទៅ​ប្លន់​ធនាគារ​ដើម្បី​ជាប់គុក

ដែលខឹងនឹងប្រពន្ធខ្លាំងពេកដល់ថ្នាក់ចង់គេចចេញមួយរយៈទេបុរសៗ? ទោះខឹងយ៉ាងណាក៏មិនដល់បុរសម្នាក់នេះមកពីរដ្ឋ Kansas របស់សហរដ្ឋអាមេរិកដែរ។ ឯកសារតុលាការបានបង្ហាញថា លោកបានប្លន់ធនាគារមួយកាលពីសប្តាហ៍មុនដើម្បីត្រូវបានចាប់ចូលគុកនិងគេចពីប្រពន្ធខ្លួន។លោក Lawrence John Ripple មានអាយុ ៧០ឆ្នាំខាងលើ បានប្រាប់ទៅកាន់ប្រពន្ធរបស់ខ្លួនបន្ទាប់ពីឈ្លោះគ្នាកាលពីថ្ងៃសុក្រថា លោកសុខចិត្តជាប់គុកក៏គ្រាន់បើជាងនៅផ្ទះដែរ។

ហេតុតែ​ចង់​គេច​ពី​ប្រពន្ធ ប្តី​ទៅ​ប្លន់​ធនាគារ​ដើម្បី​ជាប់គុក

មិនគួរឲ្យជឿថាលោកបែរជានិយាយមែនធ្វើមែនសោះ។ លោក Ripple បានសរសេរនៅលើក្រដាសមួយថាលោកមានកាំភ្លើងនិងចង់បានប្រាក់រួចក៏ដើរចូលទៅកាន់ធនាគារមួយក្នុងក្រុង Kansas City នៃរដ្ឋ Kansas ហើយប្រគល់ក្រដាសនោះជូនបេឡា។បេឡាម្នាក់នោះបានឲ្យប្រាក់ទៅលោកប្រមាណជិត ៣ពាន់ដុល្លាឯណោះ។ ប៉ុន្តែលោកមិនបានព្យាយាមរត់ចាកចេញពីធនាគារខាងលើដែលមានឈ្មោះថា Brotherhood Bank and Trust ទេ។ ផ្ទុយទៅវិញលោកបែរជាអង្គុយនៅក្នុងធនាគារនោះនិងសារភាពប្រាប់សន្តិសុខម្នាក់ថាលោកជាជនសង្ស័យ។ ដោយមូលហេតុនេះលោកក៏ត្រូវបានចាប់ខ្លួនទៅ។

ប្រាក់ដែលលោកបានយកនោះក៏ត្រូវបានប្រគល់ទៅកាន់ធនាគារវិញ។ ប៉ុន្តែសម្រាប់ការឈ្លោះគ្នារវាងលោកនិងប្រពន្ធលោកគឺមិនត្រូវបានផ្តល់ជាពត៌មានក្បោះក្បាយឡើយក្នុងឯកសារតុលាការ ហើយក៏មិនមានមេធាវីណាម្នាក់មកការពារក្តីឲ្យលោកផងដែរ។

ប្រភពបានប្រាប់ឲ្យដឹងថាលោក Ripple គឺមិននៅក្នុងមណ្ឌលឃុំខ្លួនក្នុងតំបន់ Wyandotte ក្នុងទីក្រុង Kansas City ទៀតទេក្នុងថ្ងៃពុធនេះ។ អ្នកនាំពាក្យរបស់ការិយាល័យតុលាការក្នុងតំបន់ Wyandotte បានឲ្យដឹងផងដែរថាលោក Ripple ត្រូវបានផ្ទេរទៅកាន់មណ្ឌលសហព័ន្ធក្នុង Leavenworth នៃរដ្ឋ Kansas បាតទៅហើយ។ ប្រភពក៏បានប្រាប់ផងដែរថាប្រពន្ធរបស់លោកគឺពិតជាពិបាកក្នុងការទាក់ទងណាស់។

ប្រភព ៖ everyday

  • ហេតុតែ​ចង់​គេច​ពី​ប្រពន្ធ ប្តី​ទៅ​ប្លន់​ធនាគារ​ដើម្បី​ជាប់គុក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:កំសាន្ត
Tags: