ក្លឹបបាល់ទាត់ Real Madrid និង Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករថ្មីចូល

កាលពីពេលថ្មីៗនេះមន្ត្រី FIFA បានប្រកាសច្រានចោលនូវបណ្តឹងឧទ្ធរណ៍របស់ក្លឹបបាល់ទាត់អេស្ប៉ាញ ២ គឺ RealMadride និង Atletico Madride ដោយក្លឹបបាល់ទាត់ទាំង ២ នេះត្រូវទទួលពិន័យដោយការ ហាមទិញកីឡាករថ្មីចូលក្នុងរយៈពេលនៃការបើកទីផ្សារទិញលក់កីឡាករ ២ លើកនាឆ្នាំ ២០១៧ ខាងមុខនេះ ដោយ FIFA បានអះអាងថា ចំពោះបម្រាមនៃការផ្តេរកីឡាករនេះ គឺអនុវត្តទៅលើក្រុមបាល់ទាត់ទាំងអស់ ដែលចំណុះឲ្យក្លឹបទាំង ២ នេះ ដោយក្នុងនោះរួមមានក្រុមបាល់ទាត់នារី ក្រុមបាល់ទាត់លើឆ្នេរខ្សាច់បុរស-នារី ។ ប៉ុន្តែ មិនបានហាមឃាត់ការលក់កីឡាករចេញនោះឡើយ ។

ក្លឹបបាល់ទាត់ Real Madrid និង Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករថ្មីចូល

ម្យ៉ាងទៀត បម្រាមនេះ គឺចាប់អនុវត្តន៍លើកទី ១ ពេលបើកទីផ្សារទិញលក់កីឡាករនៅខែមករា ២០១៧ និងលើកទី ២ នៅខែកក្កដា ដល់ សីហា ឆ្នាំ ២០១៧ ។ ក្រៅពីជាប់បម្រាមទិញកីឡាករថ្មីចូលនោះ ក្លឹបទាំង ២ នេះក៏ត្រូវបានពិន័យជាប្រាក់ដោយ R.Madride ពិន័យចំ នួន ៩ សែនហ្វ្រង់ស្វ៊ីស និង At.Madride ៣,៦ លានហ្វ្រង់ស្វ៊ីស ។ ទន្ទឹមនឹងនោះដែរ FIFA ក៏បានដាក់ទោស និង ព្រមានក្លឹបទាំង ២ ដោយឲ្យកែទម្រង់ស្ថានភាពរបស់កីឡាករវ័យក្មេងផងដែរ ។ ដោយពេលកន្លងមកក្លឹបទាំ ២ នេះធ្លាប់បានទិញកីឡាករវ័យក្មេងដែលមិនទាន់គ្រប់អាយុល្មើសនឹងច្បាប់ ។

ដូច្នេះហើយទើប FIFA ដាក់ពិន័យ ។ តាមពិត FIFA បានប្រកាសការសម្រេចចិត្តដាក់ពិន័យនេះតាំងតែពីខែមករា ឆ្នាំ ២០១៦ មកម្ល៉េះ ។ តែក្រោយ មកដោយសារតែក្លឹបទាំង ២ នេះដាក់ពាក្យប្តឹងជំទាស់ ទើបការអនុវត្តបម្រាមហាមឃាត់នេះត្រូវបានពន្យា ៕

ប្រភព៖ pmhotnews


ក្លឹបបាល់ទាត់ Real Madrid និង Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករថ្មីចូល

នរណាជាគ្រូបង្វឹកបាល់ទាត់ដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោក?

ក្លឹបបាល់ទាត់ Real Madrid និង Atletico Madrid ជាប់បម្រាមមិនឲ្យទិញកីឡាករថ្មីចូល

សូមជួយរំលែកទុក្ខផង! គាត់បានគាំងបេះដូងស្លាប់ ពេលកំពុងលេងបាល់ ព្រោះសុខភាពមិនល្អ