Samsung កម្ពុជា ប្រកាស​ផ្លូវការ​អំពី​ថ្ងៃ​ខែ​ឲ្យ​អតិថិជន​មក​ដូរ​យក Galaxy Note 7 ថ្មី

សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung ដោយ​អញ្ជើញ​អតិថិជន Galaxy Note7 ចុះ​ឈ្មោះ​ពី​ថ្ងៃ​ទី១២ កញ្ញា ដល់ ២៤ កញ្ញា ដើម្បី​ប្តូរ​យក Galaxy Note7 ថ្មី។ សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​ស្រុង​ខាង​ក្រោម៖

 

Samsung កម្ពុជា ប្រកាស​ផ្លូវការ​អំពី​ថ្ងៃ​ខែ​ឲ្យ​អតិថិជន​មក​ដូរ​យក Galaxy Note 7 ថ្មី

 

បន្ទាប់​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​លើក​ទី​១ នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​ស្ម័គ្រ​ចិត្ត​របស់​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា ក្នុង​កម្មវិធី​ប្តូរ​ជូន Galaxy Note 7 ថ្មី​ជំនួស Galaxy Note 7 ដែល​អតិថិជន​បាន​ជាវ​នា​ពេល​ថ្មីៗ​នេះ សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា សូម​អញ្ជើញ​អតិថិជន Galaxy Note 7 ទាំង​អស់​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី១២ កញ្ញា ដល់​ថ្ងៃ​ទី ២៤ កញ្ញា នេះ ដើម្បី​ប្តូរ​យក Galaxy Note 7 ថ្មី។

 

ដើម្បី​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​ដូរ​យក Galaxy Note 7 ថ្មី ក្រុមហ៊ុន​សូម​សំណូម​ពរ​អតិថិជន​ទាក់​ទង​សេវា​បម្រើ​អតិថិជន​ក្រុមហ៊ុន​យើង​ខ្ញុំ​តាម​រយៈ 023 99 32 32 ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៦ ល្ងាច។

 

អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ដូរ​យក Galaxy Note 7 អាច​ទទួល​យក Galaxy Note 7 ថ្មី​ពី​ទី​កន្លែង​ដែល​បាន​ចុះ​ឈ្មោះ ចាប់​ពី​ថ្ងៃ​ទី​៥ តុលា ដល់​ថ្ងៃ​ទី​១២ តុលា ២០១៦។

 

យើង​សូម​ទទួល​ស្គាល់​ថា ហេតុការណ៍​នេះ​បង្ក​ភាព​មិន​ងាយ​ស្រួល​ដល់​អតិថិជន​ ប៉ុន្តែ​នេះ​ជា​ដំណោះ​ស្រាយ​ដ៏​ប្រសើរ ដើម្បី​ធានា​ថា​សាខា​ក្រុមហ៊ុន​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា នៅ​តែ​បន្ត​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ដល់​អតិថិជន។ យើង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​ដើម្បី​ធានា​ឲ្យ​ការ​ផ្លាស់​ប្តូរ​ទាំង​ឡាយ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់៕

 

 

 

Samsung កម្ពុជា ប្រកាស​ផ្លូវការ​អំពី​ថ្ងៃ​ខែ​ឲ្យ​អតិថិជន​មក​ដូរ​យក Galaxy Note 7 ថ្មី

 

អត្ថបទ៖ ពាណិជ្ជកម្ម