មានអ្វីកើតឡើង ប្រសិនបើ​អ្នក​រួមភេទ​ដោយ មិន​ដកឆ្នុក​ចេញពី​ទ្វាមាស

មានអ្វីកើតឡើង ប្រសិនបើ​អ្នក​រួមភេទ​ដោយ មិន​ដកឆ្នុក​ចេញពី​ទ្វាមាស

អារម្មណ៍ចង់រួមភេទ អាចកើតឡើងដោយឯកឯង ហើយពេលខ្លះវាកើតឡើងនៅពេលអ្នកមករដូវ។ តើនឹងមានអ្វីកើតឡើង? អ្នកស្រី Jennifer Wider អ្នកជំនាញផ្នែកសុខភាពស្ត្រីបាននិយាយថា វាជារឿងមួយទូទៅ ចំពោះមនុស្សដែលភ្លេចថា ពួកនាងមានឆ្នុក (ដុំសំឡីដើម្បីទប់ឈាម) នៅក្នុងទ្វាមាសមុនពេលរួមភេទ ប៉ុន្តែបញ្ហានឹងកើតឡើងនៅពេលក្រោយ។ ភាពគ្រោះថ្នាក់ដ៏ធំនោះគឺ ឆ្នុកអាចនឹងជ្រៀតចូលកាន់តែជ្រៅទៅក្នុងទ្វាមាស ធ្វើឱ្យអ្នកពិបាកនឹងយកចេញមកវិញ។ក្រៅពីបញ្ហាដាក់ឆ្នុកចូលទៅក្នុងទ្វាមាសរបស់អ្នក វាអាចបណ្តាលឱ្យមានការឈឺចាប់ និងមិនសុខស្រួលឡើយ ថែមទាំងអាចបណ្តាលឱ្យឆ្លងមេរោគថែមទៀតផង។

អ្នកស្រី Jennifer Wider មានប្រសាសន៍ទៀតថា៖ «មានស្ត្រីជាច្រើនករណីបានមកជួបនឹងវេជ្ជបណ្ឌិត ដោយសារបញ្ហាឆ្លងមេរោគក្នុងទ្វាមាស ហើយបញ្ហានេះកើតឡើងដោយសារភ្លេចកដឆ្នុកចេញពីទ្វាមាសពេលរួម ភេទ»។ ប្រសិនបើអ្នកដឹងថា អ្នកបានញ៉ាត់ឆ្នុកចូលទៅក្នុងទ្វាមាសក្នុងពេលរួមភេទ ត្រូវប្រញាប់យកវាចេញឱ្យបានឆាប់កាន់តែល្អ។ តែទោះបីជាយ៉ាងណាក៏ដោយ ការនិយាយងាយជាងការអនុវត្ត។

ប្រសិនបើអ្នកមានបញ្ហា អ្នកអាចអង្គុយចុះ ឬដាក់ជើងម្ខាងលើចានបង្គន់ រួចប្រើដៃដែលលាងសម្អាត ហើយ ទាញឆ្នុកចេញ។ តើរកវាមិនឃើញមែនទេ? អ្នកមិនត្រូវប្រើរបស់អ្វីមួយដើម្បីទាញវាចេញមកឡើយ។ តែត្រូវរកអ្នកជំនាញឱ្យជួយ ព្រោះឆ្នុកនៅក្នុងទ្វាមាសកាន់តែយូរ ការឆ្លងមេរោគកាន់តែច្រើន៕

ប្រភព ៖ khmerpropey

  • មានអ្វីកើតឡើង ប្រសិនបើ​អ្នក​រួមភេទ​ដោយ មិន​ដកឆ្នុក​ចេញពី​ទ្វាមាស已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/09/10  Category:ចំនេះដឹង
Tags: