និទ្ទេស A បាក់​ឌុប​ឆ្នាំ​នេះ មាន ៤០៥​នាក់

សិស្ស​បាក់​ឌុប​ប្រលង​ជាប់​និទ្ទេស​ A សម្រាប់​បាក់​ឌុប​ឆ្នាំ​២០១៦ នេះ មាន​ចំនួន ៤០៥​នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រលង​សរុប ៨៩ ៦៦១នាក់​នៅ​​ទូ​ទាំង​ប្រទេស។

 

សម្រាប់​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស B មាន​ចំនួន ២ ៨០១ និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់។

 

បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖

រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
សៀមរាប មានចំនួន ៣៦ នាក់
បាត់ដំបង មានចំនួន ៣៤ នាក់
កណ្តាល មានចំនួន ២៩ នាក់
កំពង់ចាម មានចំនួន ២០ នាក់
បន្ទាយមានជ័យ មានចំនួន ១៦ នាក់
ព្រៃវែង មានចំនួន ១៤ នាក់
កំពត មានចំនួន ១១ នាក់
ត្បូងឃ្មុំ មានចំនួន ១១ នាក់
តាកែវ មានចំនួន ១១ នាក់
កំពង់ធំ មានចំនួន ១០ នាក់
ក្រចេះ មានចំនួន ០៩ នាក់
កំពង់ឆ្នាំង មានចំនួន ០៧ នាក់
ព្រះសីហនុ មានចំនួន ០៧ នាក់
កំពង់ស្ពឺ មានចំនួន ០២ នាក់
ពោធិ៍សាត់ មានចំនួន ០២ នាក់
មណ្ឌលគិរី មានចំនួន ០១ នាក់
ប៉ៃលិន មានចំនួន ០១ នាក់
ឧត្តរមានជ័យ មានចំនួន ០១ នាក់
 

និទ្ទេស A បាក់​ឌុប​ឆ្នាំ​នេះ មាន ៤០៥​នាក់