ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!

6 Videos


តារាសម្តែងដែលមានទម្រង់មុខកូនកាត់ ទឹម រដ្ឋា កាន់តែបើកចំហរពីចំណងស្នេហ៍រវាងនាងនិង គូស្នេហ៍ដែលជាជនជាតិបរទេស ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់ទឹម រដ្ឋា និងបុរសបរទេសមួយនោះ កាន់តែផ្អែមល្ហែម។ប៉ុន្តែ ទឹម រដ្ឋា មិនមានបំណងចង់រៀបការទៅតាមប្រពៃណីខ្មែរនៅឡើយទេ ។

ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!

ទោះបីមមាញឹកជាមួយការងារសិល្បៈតែ ទឹម រដ្ឋា នៅតែចំនាយពេលបង្កើនភាពផ្អែមល្ហែម ជាមួយម្ចាស់ស្នេហ៍ ។ ពេលខ្លះនាងបាននាំគូស្នេហ៍ទៅមើលកុន ទៅញ៉ាំអាហារនិងដើរកំសាន្តនៅតាមតំបន់ ទេសចរណ៍នានា ។ ប៉ុន្តែសម្រាប់កម្មវិធីរបស់មិត្តភក្តិគេមិនទាន់ឃើញនាងបណ្តើរបុរសម្នាក់នោះបង្អួតមិត្ត ភក្តិឡើយ ។

ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!

ចំណងស្នេហ៍កាន់តែផ្អែម តែ ទឹម រដ្ឋា ហាក់មិនទាន់មានបំណងចង់រៀបការទៅតាមប្រពៃណី ខ្មែរឡើយ ។ នាងចង់បន្តស្វែងយល់ចិត្តថ្លើមគ្នាអោយបានច្រើនមុននិងសម្រេចចិត្តរៀបការ ព្រោះមិនចង់អោយមានការខុសជាលើកទីពីរ ។

ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!

ទឹម រដ្ឋា ហាក់ជឿជាក់ជាមួយចំណងស្នេហ៍ទីពីរនេះយ៉ាងខ្លាំង ដោយសារបុរសបរទេសម្នាក់ នេះចេះដឹងពីសុខទុក្ខរបស់នាងនិងស្រលាញ់នាងខ្លាំងទៀតផង ។ ទឹម រដ្ឋា កំពុងរវល់ជាមួយនិងការងារសិល្បៈដែលពេលនេះនាងកំពុងថតរឿង «អន្ទាក់ហង្ស» អោយស្ថានីយទូរទស្សន៍ប៉ុស្តិលេខ ៥ ។

ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!

សព្វថ្ងៃ ទឹម រដ្ឋា កំពុងមានវត្តមាននៅក្នុងរឿង «ម្ទេសហឹរអំបិល ប្រៃ» ដែលកំពុងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ភីអិនអិន ។ ដោយក្នុងនោះមានការសរសើរពី សំណាក់មហាជនថា ទឹម រដ្ឋា សម្តែងបានល្អ ៕ ចេនី

ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!ចំណងស្នេហ៍ ទឹម រដ្ឋា កាន់តែផ្អែមល្ហែម តែមិនចង់រៀបការ!