លេច​ធ្លាយ​រូបរាង​​កាមេរ៉ា​ Mirrorless ជំនាន់​ថ្មី​របស់​ Canon

កាមេរ៉ា​​ Mirrorless ម៉ូដែល​ EOS M5 ដែល​ Canon គ្រោង​នឹង​បង្ហាញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ បាន​លេច​ធ្លាយ​រូបរាង​ជា​បណ្ដើរៗ​ហើយ​លើ​​វិបសាយ​ជប៉ុន​ Nokishita។

 

លេច​ធ្លាយ​រូបរាង​​កាមេរ៉ា​ Mirrorless ជំនាន់​ថ្មី​របស់​ Canon
កាមេរ៉ា​នេះ​រំពឹង​ថា​​មាន​កម្រិត​ចាប់​រូបភាព​ ២៤,២ MP ប្រើ​ sensor APS-C CMOS, dual pixel autofocus, image processor DIGIC 7, ថត​បាន​រូបភាព​ ៧ ប្លង់​ក្នុង​មួយ​វិនាទី, កម្រិត​ ISO មាន​ចន្លោះ​ពី​ 100-25600, អាច​ថត​វីដេអូ​កម្រិត​ FullHD និង​មាន​បំពាក់​បច្ចេកវិទ្យា​ Bluetooth ជា​ដើម។

 

លេច​ធ្លាយ​រូបរាង​​កាមេរ៉ា​ Mirrorless ជំនាន់​ថ្មី​របស់​ Canon
ការ​ប្រកាស​ផ្លូវ​ការ​ពី​កាមេរ៉ា​នេះ ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​ ១៥ ខែ​កញ្ញា​ ខាង​មុខ​នេះ។ ដូច​នេះ ​រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា​ ដើម្បី​ដឹង​ពី​ចំណុច​ពិសេស​ និង​ តម្លៃ​ចេញ​លក់​លើ​ទីផ្សារ៕​

 

លេច​ធ្លាយ​រូបរាង​​កាមេរ៉ា​ Mirrorless ជំនាន់​ថ្មី​របស់​ Canon

លេច​ធ្លាយ​រូបរាង​​កាមេរ៉ា​ Mirrorless ជំនាន់​ថ្មី​របស់​ Canon
ចុច​អាន៖ Live វីដេអូ​ ៣៦០​ ​ដឺក្រេ លើ Facebook​ ជាមួយកាមេរ៉ា Insta 360

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PetaPixel