ឈ្មួញ​យួន​គឺជា​មូលហេតុ​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​នៅក្នុង​ខេត្តឧត្ដរមានជ័យ

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវ​ទាហាន​សៀម​បាញ់សម្លាប់ ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ជាពិសេស​តាម​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តឧត្ដរមានជ័យ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុម​អ្នកសង្កេតការណ៍​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ដែល​ទៅ​ប្រមូល​ទិញ​ឈើ​គ្រញូង​តាម​ព្រំដែន គឺជា​មូល​ហេតុដែល​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​កើតឡើង​ឥតឈប់ឈរ​។ ចំណែក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​យួន​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​យួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​និង​ដឹកជញ្ជូន​ឈើ​គ្រញូង​នៅក្នុង​ខេត្តឧត្ដរមានជ័យ តាម​អំពើ​ចិត្ត​។ ដោយសារ​ឈ្មួញ​យួន​ឈ្មោះ​យាយ​ម៉ា​យ មានអំណាច​ធំធេង​ក្នុង​ការប្រមូលទិញ​ឈើ​គ្រញូង​តាម​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ​នោះ​ហើយ ទើប​នៅតែមាន​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម ហើយ​ត្រូវ​ទាហាន​សៀម​បាញ់សម្លាប់​និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ព័ត៌មាន​រឿង​ទាហាន​សៀម​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ចូលទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​លើទឹក​ដី​សៀម កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ គឺជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​ឈើ​គ្រញូង​ប្រឡាក់​ឈាម​តាម​ព្រំដែន​ខ្មែរ​-​សៀម នៅក្នុង​ខេត្តឧត្ដរមានជ័យ ព្រោះ​ឈ្មួញ​យួន​រូបនេះ​អាច​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ខេត្តឧត្ដរមានជ័យ ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម និង​ត្បូងឃ្មុំ យ៉ាង​រលូន​។ ទន្ទឹមនឹងនេះ​មាន​ឈ្មួញ​ជាម​ន្ត្រី​យោធា​មួយចំនួន​ក៏​ជា​អ្នកប្រមូល​ទិញ​ឈើ​គ្រញូង​តាម​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ យកទៅលក់​នៅ​ស្រុក​យួន​ដែរ ហើយ​ឈ្មួញ​ទាំងនោះ​គឺជា​អ្នកជំរុញ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម ប្រឈម​នឹង​គ្រោះថ្នាក់​សព្វបែបយ៉ាង​។ ការដែល​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ផងដែរ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​មើលរំលង​តទៅទៀត​ឡើយ​៕

pic242លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ 13782219_1729805713937876_4143904894613565103_nឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ srnews-9341