ក្រសួងអប់រំ ចេញសេចក្តីប្រកាសជាផ្លូវការ ជុំវិញលទ្ធផលប្រឡងបាក់ឌុប , ឆ្នាំនេះមណ្ឌលភ្នំពេញមាននិទ្ទេស A ច្រើនជាងគេបង្អស់

(ភ្នំពេញ)៖ រហូតដល់ពេលនេះ លទ្ធផលលម្អិត មិនទាន់ប្រកាសទាំងស្រុងនៅឡើយទេ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា នៅមុននេះបន្ដិច បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ ជុំវិញការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំនេះ។ បើតាមសេចក្តីប្រកាសនេះ ក្នុងចំណោមអ្នកជាប់និទ្ទេស A ចំនួន៤០៥នាក់ នៅទូទាំងប្រទេសនោះ គឺរាជធានីភ្នំពេញ ជាមណ្ឌលដែលមានអ្នកប្រឡងជាប់និទ្ទេសA ច្រើនជាងគេ។

ឆ្នាំនេះ មានបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់។ ក្រសួងអប់រំ បានបន្ថែមថា មានអ្នកជាប់និទ្ទេស A ចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២,៨០១នាក់ និទ្ទេសC ចំនួន ៥,៥៩៥ នាក់ និង និទ្ទេស E មានចំនួន ៣៨,១១៧ នាក់។

ខាងក្រោមនេះ ជាបញ្ជីអត្រាអ្នកជាប់និទ្ទេស A នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា៖

-រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់

-សៀមរាប មានចំនួន ៣៦ នាក់

-បាត់ដំបង មានចំនួន ៣៤ នាក់

-កណ្តាល មានចំនួន ២៩ នាក់

-កំពង់ចាម មានចំនួន ២០ នាក់

-បន្ទាយមានជ័យ មានចំនួន ១៦ នាក់

-ព្រៃវែង មានចំនួន ១៤ នាក់

-កំពត មានចំនួន ១១ នាក់

-ត្បូងឃ្មុំ មានចំនួន ១១ នាក់

-តាកែវ មានចំនួន ១១ នាក់

-កំពង់ធំ មានចំនួន ១០ នាក់

-ក្រចេះ មានចំនួន ០៩ នាក់

-កំពង់ឆ្នាំង មានចំនួន ០៧ នាក់

-ព្រះសីហនុ មានចំនួន ០៧ នាក់

-កំពង់ស្ពឺ មានចំនួន ០២ នាក់

-ពោធិ៍សាត់ មានចំនួន ០២ នាក់

-មណ្ឌលគិរី មានចំនួន ០១ នាក់

-ប៉ៃលិន មានចំនួន ០១ នាក់

-ឧត្តរមានជ័យ មានចំនួន ០១ នាក់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងអប់រំ ចេញសេចក្តីប្រកាសជាផ្លូវការ ជុំវិញលទ្ធផលប្រឡងបាក់ឌុប , ឆ្នាំនេះមណ្ឌលភ្នំពេញមាននិទ្ទេស A ច្រើនជាងគេបង្អស់