លី ម៉ារីណា ចង់ត្រឡប់ចូលសិល្បៈវិញ តែពេលវេលាមិនអំណោយផល

6 Videos


តារាសម្ដែងស្រីដ៏ប៉ិនប្រសប់ដែលធ្លាប់គ្រងតំណែងជាតួឯក អ្នកនាង លី ម៉ារីណា ចង់ត្រឡប់មកធ្វើការសម្ដែងជាថ្មីម្ដងទៀត ក្រោយបាត់មុខពីវិស័យលិល្បៈប្រមាណជា ប្រាំឆ្នាំមកនេះ ប៉ុន្ដែពេលវេលាមិនអំណោយផល ។

លី ម៉ារីណា ចង់ត្រឡប់ចូលសិល្បៈវិញ តែពេលវេលាមិនអំណោយផល

នៅក្នុងឱកាសនៃការសម្ភោធរឿង «ចិន្ទ្រា» ម្សិលមិញ តារាសម្ដែងសាច់សខ្ចីដែលមានប្ដីជាអនិកជនរូបនេះ បានបង្ហើបប្រាប់ថា «0អ្នកនាងក៏ចង់វិលមកបន្តអាជីពជាអ្នកសិល្បៈម្ដងទៀតដែរ ប៉ុន្តែពេលវេលាមិនសូវអំណោយផល ដូច្នេះហើយ មានតែត្រូវរង់ចាំឱកាសល្អមកដល់សិន» ។

លី ម៉ារីណា ចង់ត្រឡប់ចូលសិល្បៈវិញ តែពេលវេលាមិនអំណោយផល

ម៉ារីណា ក៏បានបញ្ជាក់ពីមូលហេតុដែលនាងខកខានមិនទាន់អាចចូលសិល្បៈវិញបានផងដែរ គឺដោយសារតែ នាងត្រូវយកពេលមកមើលថែទាំកូនរបស់នាង ព្រោះកូនរបស់នាងនៅតូចពេក គេទើបតែមានអាយុមួយខួបប៉ុណ្ណោះ ត្រូវការម្ដាយនៅថែរក្សា ។

លី ម៉ារីណា ចង់ត្រឡប់ចូលសិល្បៈវិញ តែពេលវេលាមិនអំណោយផល

ក្នុងការចង់វិលទៅរកអាជីបចាស់នេះ ស្វាមីរបស់នាង ក៏បានយល់ស្របតាមចិត្តនាងដែរ ប៉ុន្ដែគាត់សុំពេលវេលាមួយរយៈទៀត ពោលគឺត្រូវរង់ចាំកូនធំបន្តិចសិន ៕ BeBe

លី ម៉ារីណា ចង់ត្រឡប់ចូលសិល្បៈវិញ តែពេលវេលាមិនអំណោយផលលី ម៉ារីណា ចង់ត្រឡប់ចូលសិល្បៈវិញ តែពេលវេលាមិនអំណោយផល