បេក្ខជន​ជាង​៥​ម៉ឺន​នាក់​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្ដីពី​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ឲ្យ​ដឹង​ថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦ នេះ​មាន​ចំនួន​ជាង ៥,៥​ម៉ឺន​នាក់ (៥៥.៧៥៣) ស្មើ​នឹង ៦២,១៨% នៃ​បេក្ខជន​ប្រឡង​សរុប​ជិត ៩​ម៉ឺន​នាក់ (៨៩.៦៦១)។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាប់​បាក់ឌុប ជាង ៥​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អ្នក​ជាប់​និទ្ទេស​អេ (A) ចំនួន ៤០៥​នាក់ និទ្ទេស​ប៊ី (B) ចំនួន ២.៨០១​នាក់ និទ្ទេស​ស៊ី (C) ចំនួន ៥.៥៩៥​នាក់ និង​និទ្ទេស​អ៊ី (E) ចំនួន ៣៨.១១៧​នាក់។

សូម​រង់ចាំ​អាននិង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។